CamNews

ព័ត៌មានជាតិ 

ពលទាហានម្នាក់ បែកថ្នាំស្រែអុកឡុក ពេញបន្ទប់ផ្ទះសំណាក់ (មានវីដេអូ)

ភ្នំពេញ៖ ពលទាហានម្នាក់ បានបែកថ្នាំ ហើយស្រែកឡូឡា អុកឡុកពេញផ្ទះសំណាក់ ជាពិសេសរូបគេ បាន ស្រែកហៅសុទ្ធតែឈ្មោះថ្នាក់ដឹកនាំក្នុងជួរនគរបាលជាតិ និងកងរាជអាវុធហត្ថ។ ហេតុការណ៍ពលទាហានបែកថ្នាំ ស្រែកឡូឡានេះ បានកើតឡើងនៅម៉ោងប្រមាណ ២៣៖០០យប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ នៅផ្ទះសំណាក់ «គឹម ហ៊» ជិតសួនវឌ្ឍនៈ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ពលទាហានបែកថ្នាំនេះ មានឈ្មោះ ឡុង ចន្ធា មានអត្តលេខ៖ ២៣៣៨៧០ មានស្រុកកំណើត នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

កម្លាំងសមត្ថកិច្ច បានប្រើរយៈពេលយ៉ាងយូរ ដើម្បីឃាត់ខ្លួនពលទាហានបែកថ្នាំម្នាក់នេះ យកទៅកាន់កងរាជ អាវុធហត្ថរាជធានីភ្នំពេញ៕

 ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP