CamNews

ព័ត៌មានជាតិ 

រថយន្ត Lexus ៥៧០ ស្លាកលេខ ខេមរភូមិន្ទ 2-6969 ប្រលះ ហុងដាសេ១២៥ ពណ៌ខ្មៅ ឡើងខ្ទាត ស្លាប់ម្នាក់ និងរបួស

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរមួយ បានកើតទ្បើងបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ នៅនិងកន្លែងម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូបត់ចូលផ្លូវលំត្រូវរថយន្តលុច្សស៊ីស៥៧០ ដែលមកពីក្រោយបុកពេញទំហឹង។

ហេតុការណ៍នេះ កើតទ្បើងកាលពីម៉ោង១រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៦ នៅចំណុចផ្លូវបំបែកចូលឃុំបុស្បូវក្នុង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមការឲ្យដឹងពីលោក សួន នីប៉ូ នាយរងការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើកើតទ្បើង រវាងរថយន្តលិចស៊ីស៥៧០ពណ៌ឈាមជ្រូក ពាក់ស្លាក់លេខ ខេមរភូមិន្ទ 2-6969 បុកម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ឈ្មោះបុស្ស សាវី អាយុ៥០ឆ្នាំ ភូមិផ្គាំឃុំផ្គាំ ស្រុកស្វាយចេក ស្លាប់កន្លែងកើតហេតុ ឯស្ត្រីម្នាក់ទៀតអ្នកបើកម៉ូតូឈ្មោះ ខី សាវុធ ភេទស្រីអាយុ ២៤ឆ្នាំ របួសស្រាល។ ដោយឡែកអ្នកបើកបររថយន្តគេចចេញពីកន្លែងកើតហេតុបន្សល់ទុករថយន្តនឹងកន្លែង។

មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរនេះ ក៏ដោយសារតែម៉ូតូបើក ប្តូរគន្លងបត់ឆ្វេងខណៈរថយន្តបង្កបើកបង្កើនល្បឿន។

បើតាមសំដីអាជីករ ដែលមានមុខរបរជាអ្នកអង្កន់ដីស្វែងនិងសាងសងផ្សារ ក្នុងខេត្តបន្ទាយមានជ័យបាន ឲ្យដឹងថា រថយន្តនោះជារថយន្តមេរបស់គេ ទៅមើលការដ្ឋានរបស់គេ កំពុងសាងផ្សារនៅស្រុកភ្នំស្រុក តែគេបានអន្តរាគមន៍ មិនឲ្យអ្នកកាសែតចេញផ្សាយ ឥឡូវផ្សាយអស់ហើយ។

ក្រោយកើតហេតុសមត្ថកិច្ច ទៅដល់បាននាំយករថយន្តមក និងម៉ូតូជនរងគ្រោះរក្សាទុក នៅស្នងការនគរបាលខេត្ត ដើម្បីធ្វើការដោះស្រាយតាមច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia banteay Meanchey