បាត់ដំបង៖ លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាល ខេត្តបាត់ដំបង បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅមុននេះបន្តិចថា ស្រ្តីដែលស្រវឹងជោក ហើយនោមដាក់ខោ ជេរប្រមាថមន្រ្តី នគរបាលនៅស្រុកសំពៅលូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ មុននេះប្រហែល១ម៉ោង នារសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥នេះ។
លោកស្នងការបានបញ្ជាក់ថា ស្រ្តីរូបនោះកំពុងត្រូវបានកម្លាំងរបស់លោក បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងរង់ចាំដោះស្រាយតាមផ្លូវច្បាប់។
សូមជំរាបថា ពាក់ព័ន្ធករណីខាងលើនេះសមត្ថកិច្ចបានរៀបរាប់ថា ដំបូងគេឃើញមានរថយន្ត មួយគ្រឿងម៉ាក Audi Q7 ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2AG-7576 បានបើកបរយ៉ាងលឿនដោយស្ត្រីម្នាក់ ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៥៧B ដោយមានសភាពរេពេញផ្លូវ។ លុះទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបានរេចង្កូត ទៅបុកអ្នកជិះកង់ម្នាក់ ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យជនរងគ្រោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវបញ្ជូនទៅកាន់មន្ទីរ ពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។
ដោយឡែករថយន្តបង្កហេតុ បានព្យាយាមបើករត់គេចចេញ ពីចំណុចកើតហេតុ តែត្រូវកម្លាំងសមត្ថកិច្ច មូលដ្ឋានតាមប្រមាញ់ និងឃាត់បានភ្លាមៗតែម្តង។ ស្ត្រីដែលជើង ខ្លាំងជេរ ប្រមាថសមត្ថកិច្ចបានអះអាងថា ខ្លួនមានឈ្មោះ សូ ដាម៉ា អាយុប្រហែលជាង៤០ឆ្នាំ៕
អស់អីនិយាយ!ជិះដល់Audi ផឹកស្រាស្រវឹងជោគខ្លួនអត់ដឹងអីហើយ ជេគេទៀត ហើយលិចនោមដាក់ខោទៀត Admin: Yuth
Posted by Entertainment on Saturday, September 19, 2015
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល