CamNews

កំសាន្ត 

Mai Davika និង Ter Chantavit wish ជូនពរខួបកំណើតដល់កញ្ញា Mint Chalida

កាលពីថ្ងៃទី ០៨ ខែសីហា កញ្ញា Mai Davika បានបង្ហោះរូបថតរបស់នាង ជាមួយនឹងកញ្ញា Mint Chalida នៅលើបណ្ដាញ Instagram ផ្លូវការរបស់នាង ។  នៅក្នុង​ Caption នាងបានសរសេរថា៖”រីករាយថ្ងៃខួបកំណើត Mint Chalida ។ ស្រលាញ់ខ្លាំងណាស់មិត្ដសម្លាញ់” ។



កញ្ញា Mint Chalida បញ្ចេញយោបល់ក្រោមការបង្ហោះនោះថា “Aww, អរគុណច្រើនដាវី” ។ មិនតែប៉ុណ្ណោះ លោក Ter Chantavit ដែលជាមិត្ដប្រុសរបស់កញ្ញា Mai Davika បានបង្ហោះ រូបថតរបស់លោក ជាមួយកញ្ញា Mint Chalida នៅលើបណ្ដាញ Instagram ផ្លូវការរបស់លោក ដើម្បីជូនពរថ្ងៃខួបកំណើតរបស់នាង ។



កញ្ញា Mint Chalida និងកញ្ញា Mai Davika ពិតជាគួរឱ្យស្រលាញ់ខ្លាំងណាស់ និងបានក្លាយជាមិត្ដល្អនឹងគ្នាជាច្រើនឆ្នាំមកហើយ ។ ពួកគេគាំទ្រគ្នា ទៅវិញទៅមក និងមានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ។  ពួកគេ តែងតែធ្វើដំណើរកម្សាន្ដរួមគ្នា ទៅកាន់បណ្ដាខេត្ដ និងប្រទេសផ្សេងៗ ៕

 



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate