CamNews

កំសាន្ត 

ជិតដល់ថ្ងៃចូលរោងការហើយ! ប៉ែន ចំរុង Surprise ខួបកំណើត អនាគតភរិយា យ៉ាងមានក្តីសុខ

ក្នុងពេលខាងមុខឆាប់ៗនេះ ពិធីករដ៏មានប្រជាប្រិយភាពគឺលោក ប៉ែន ចំរ៉ុង នឹងត្រៀមខ្លួនចូលរោងជ័យជាមួយនឹងអនាគតភរិយាជាទីស្រលាញ់ហើយ ជាមួយនឹងការស្រលាញ់គ្នា ថ្នាក់ថ្នមគ្នាអស់ពេលជាច្រើនឆ្នាំមកនេះ។



កាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ បានធ្វើឲ្យអនាគតភរិយារំភើប និងរីករាយ ពោរពេញដោយស្នាមញញឹមយ៉ាងខ្លាំង ក្រោយលោកបានរៀបចំអាហារជួបជុំគ្នាយ៉ាងមានសុភមង្គល ជាមួយនឹងការ Surprise នំខេកទៅកាន់នាងយ៉ាងមានក្តីសុខតែម្តង។



សកម្មភាពទាំងនេះ បានធ្វើឲ្យអនាគតភរិយារបស់លោក រំភើបញញឹមបិទមាត់មិនជិត ដែលលោកមិនភ្លេចថ្ងៃពិសេសរបស់នាងយ៉ាងដូច្នោះ ទោះបីជាកម្មវិធីធ្វើឡើងហាក់ដូចជាសាមញ្ញយ៉ាងណាក្តី តែមើលទៅនាងហាក់ទទួលបានសុភមង្គល៕





 

អត្ថបទ៖ ចំរើន