CamNews

ព័ត៌មានជាតិ 

លបឡើង ចូលក្នុងបន្ទប់ ប៉ងរំលោភ ត្រូវនាងស្រែកផ្អើល ជាប់ជុចសមត្ថកិច្ច

ភ្នំពេញ ៖ កាលពីវេលា ម៉ោង ៣ និង ២០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែមករា ឆ្នាំ
២០១៣ យុវជនតណ្ហាឡើងក ម្នាក់ ត្រូវនគរបាលយាមនៅគោលដៅ ស្ពានព្រះមុនីវង្សឃាត់ខ្លួន
ភ្លាមៗ បន្ទាប់ពីយុវជនរូបនេះ បានធ្វើសកម្មភាពលបឡើងចូល ក្នុងបន្ទប់នារីម្នាក់ បំណងចាប់
រំលោភ តែត្រូវនារីរងគ្រោះ បានឃើញ និង ស្រែកឲ្យសមត្ថកិច្ច នៅជិតចំណុចកើតហេតុ ជួយអន្ត
រាគមន៍ នៅចំណុចក្រោមស្ពានព្រះមុនីវង្សចាស់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។

លោកវរសេនីយ៍ត្រី ស៊ុន សាវ៉ន នាយរងការិយាល័យ ទទួលបន្ទុកយាមស្ពានព្រះមុនីវង្ស បានឲ្យដឹង
ថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះ មានឈ្មោះ នាម សុខន ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់
នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី ២ ខណ្ឌមានជ័យ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ យ ស ស
អាយុ ២៦ ឆ្នាំ ជានារីបម្រើ ស្រាបៀរ ស្នាក់នៅចំណុចកើតហេតុខាងលើ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូឌុប ត្រឡប់ពីធ្វើការវិញ នៅ
ម៉ោង ១ និង ៣០នាទីយប់ ពេលនាងជិះមកដល់ក្រោមស្ពាន អាកាសក្បាលថ្នល់ បានឲ្យម៉ូតូឌុប
ឈប់ ស្រាប់បក្ខពួកក្រុមជនសង្ស័យ បានស្រែកគំរាមឲ្យរូបនាងមកអង្គុយ ផឹកស្រាជាមួយពួកគេ
ហើយដោយខ្លាចពួកយុវជនស្ទាវ វាយធ្វើបាប នារីរងគ្រោះ បានដើរមកអង្គុយផឹកស្រាជាមួយបក្ខ
ពួកជនសង្ស័យ ហើយនាងបានចំណាយប្រាក់ចំនួន ៥ $ ឲ្យទៅស្រាបន្ថែមទៀត។

ក្រោយពីផឹកស្រាស្រវឹង គ្រប់គ្នា ស្ត្រីរងគ្រោះ បានដើរទៅផ្ទះធម្មតា ប៉ុន្តែពេលកំពុងផ្លាស់សម្លៀកបំ
ពាក់នោះ ស្រាប់តែយុវជនឡើងក ឈ្មោះ នាម សុខន បានដើរ លបៗទៅផ្លោះចូលក្នុងបន្ទប់របស់
នាងក្នុងបំណងចាប់រំលោភ ប៉ុន្តែជាអកុសលក្តីប្រាថ្នា របស់ជនសង្ស័យមិនបានសម្រេច ព្រោះតែស្ត្រី
រងគ្រោះឃើញហើយ ស្រែក ឆោឡោ បណ្តាលឲ្យការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ដែលកំពុងអង្គុយ
យាម នៅគោលដៅស្ពានព្រះមុនីវង្ស ចេញមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកកាន់ ទីស្នាក់
ការយាមស្ពាន ភ្លាមៗតែម្តងទៅ ។

ក្រោយការឃាត់ខ្លូន យុវជនតណ្ហាពុះកញ្រ្ជោល ឈ្មោះ នាម សុខន បានឆ្លើយសារភាពថា ខ្លួនមាន
បំណង ចូលទៅចាប់រំលោភស្ត្រីរងគ្រោះ ពិតប្រាកដមែន ប៉ុន្តែមិន បានប៉ះពាល់ខ្លួននាងបន្តិចឡើយ
ព្រោះរូបនាង ជាជនរងគ្រោះ បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល។

យោងតាមពាក្យបណ្តឹង របស់នារីរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ សមត្ថកិច្ចបាន
កសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យឈ្មោះ នាម សុខន នេះ ទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិ
ការដ្ឋាននគរបាល ខណ្ឌមានជ័យដើម្បី ធ្វើការសាកសួរ និងបញ្ជូនបន្តទៅ សាលាដំបូងរាជធានីភ្នំ
ពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ