CamNews

តារា 

តារាស្រី Ruby Lin ចេញមុខបកស្រាយព័ត៌មានលម្អិតដោយផ្ទាល់ ពីរឿងមានផ្ទៃពោះមុនរៀបការ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីជនជាតិតៃវ៉ាន់ Ruby Lin បានចេញមុខបកស្រាយយ៉ាងលម្អិតអំពីពាក្យចចាមអារាមដែលថា​ នាងកំពុងតែពរពោះកូន ៣ ខែនៅក្នុងផ្ទៃ ។ 

ព័ត៌មានដ៍ក្តៅកគុករបស់នាង និងអនាគតស្វាមីដែលគ្រោងនឹងរៀបការនៅក្នុងពេលឆាប់ៗនេះ បានក្លាយជាទីពេញនិយម និងក្លាយជាចំណីរបស់អ្នកកាសែតផងដែរ ។ 

គួររំលឹកឲ្យដឹងថា កញ្ញា Ruby Lin ត្រូវបានគេអញ្ជើញឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងប៉ារីស កាលពីពេលថ្មីៗនេះ ហើយនាងបានថតរូបជាមួយភ្ញៀវ និងអ្នកដែលមានឋានខ្ពង់ខ្ពស់ជាច្រើន ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នោះ ។ ក្រោយមក Ruby Lin នាងត្រូវបានអ្នកកាសែត ក៏កើតមានការសង្ស័យនៅពេលដែលនាងយកកាបូបនោះទៅបាំងដៃពោះ ដើម្បីកុំឲ្យឃើញថា នាងកំពុងតែមានពរពោះ ដូចពាក្យចចាមអារាមដែលបាននិយាយនោះ  ។​

នៅពេលនោះមានអ្នកកាសែតជាច្រើនបានសួរទៅកាន់ កញ្ញា Ruby Lin ស្របពេលដែលអ្នកគ្រប់គ្រងរបស់នាងក៍ឈរនៅក្បែរនោះថា តើអ្នក Ruby Lin ពិតជាមានផ្ទៃពោះ ៣ ខែមុនពេលរៀបការពិតមែន? តារាស្រី Ruby Lin និងអ្នកគ្រប់គ្រងរបស់នាងក៏ចាប់ផ្តើមសើច ហើយឆ្លើយថា វាគឺរឿងដែលហួសចិត្តមួយដែលនាងនឹកស្មានមិនដល់បន្ទាប់ពីបានលឺរឿងនេះ ។ 

អ្នកគ្រប់គ្រងរបស់ Ruby Lin បានឆ្លើយតបបន្ទាប់ពីតារាស្រីរូបនេះថា អនាគតស្វាមី Ruby Lin គឺលោក Wallace Huo គឺជាសុភាពបុរសណាស់ ហើយគាត់ក៏មិនអាចធ្វើរឿងបែបនេះមុនរៀបការបានដែរ ។ ហើយរឿងដែលនាង គ្រោងនឹងរៀបការគឺវាជាការពិត ។​ 

Ruby Lin បានបញ្ជាក់ថា ការពិតបង្កើតកូននោះប្រាកដជាមានតែមិនមែនពេលនេះ គឺពេលដែលពួកយើងទាំង ២ រៀបការរួចរាល់សិន ហើយយើងទាំង ២ មិនទាន់គិតគូរឿងនេះទេ ព្រោះពួកយើងត្រឹមតែជាសង្សារនឹងគ្នាតែប៉ុណ្ណោះ ។ 

ហើយពាក្យចចាមអារាមដែលថា Ruby Lin បានយកកាបូបទៅបាំងដើម្បីកុំឲ្យឃើញ​ពោះ នោះវាជារឿងមិនពិតនោះទេ ព្រោះវាគ្រាន់តែស្ទាយសម្រាប់មនុស្សស្រីទូទៅប៉ុណ្ណោះ ៕









ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ lollipop


Tags: Ruby Lin Wallace Huo