CamNews

តារា 

ក្តៅៗ៖ កញ្ញា ស៊ុន កណ្ណិកា រៀបការថ្ងៃនេះហើយ ពិតជាស្រស់ស្អាតខ្លាំងណាស់ ក្នុងឈុតប្រពៃណីខ្មែរយើង!

ព័ត៌មានកំសាន្ត ៖ តារាហ្វេសប៊ុកម្នាក់ដែលក្តាប់ដំណែងមុខជំនួញយ៉ាងធំនៅក្នុងដៃទាំងវ័យក្មេង កញ្ញា ស៊ុន កណ្ណិកា ទីបំផុតថ្ងៃនេះក៏បានចូលរៀងការតាមប្រពៃណីទំលៀមទម្លាប់ ជាមួយនឹងមន្រ្តីប៉ូលីសឋាន្តរស័ក្ត ជាឧត្តមសេនីយ៍ទោ ផ្តាយមាស២ លោក អេង​ គឹមហៃ 

ដោយយោងតាមការបង្ហោះរូបនៅលើគណនី ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងបានឲ្យដឹងថា សម្រាប់រូបនៅថ្ងៃនេះគឺមិនទាន់បានបង្ហោះនៅឡើយទេ ពោលគឺបង្ហោះរូបថតថ្ងៃសូត្រមន្តប៉ុណ្ណោះទេ ប៉ុន្តែគ្រាន់តែរូបថតសូត្រមន្តស្រស់ស្អាតដល់ម្លឹងទៅហើយ ចុះទម្រាំតែរូបថតថ្ងៃចូលរោងការទៀតមិនដឹងស្រស់ស្អាតដល់កម្រិតណានោះទេ ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីបានឃើញរូបថតគ្រងឈុតអាពាហ៏ពិពាហ៏របស់ កញ្ញា ស៊ុន កណ្ណិកា ធ្វើឲ្យអ្នកនិយមលេងអឺនធឺណិតជាច្រើនសរសើរមិនដាច់ពីមាត់ថា ធម្មតាក៏ស្អាត ពេលតុបតែងខ្លួនជាកូនក្រមុំក្នុងថ្ងៃមង្គលការខ្លួនឯងក៏កាន់តែស្អាត ហើយថៅកែស្រីវ័យក្មេងមួយរូបនេះមិនមែនត្រឹមតែស្រស់ស្អាតទេ ថែមទាំងឆ្លាតនិងជាស្រីដែលកម្ររកបានយ៉ាងពិតប្រាកដមែន ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB