CamNews

តារា 

ក្រោយលែងលះគ្នា តើជីវីត Woonsen និង Chakrit ដែលមានគូស្នេហ៍ផ្សេងៗរៀងខ្លួន ទៅជាយ៉ាងណា??

ថៃ ៖ រួមរស់ជាមួយគ្នាអស់រយៈពេលជាង ៣ ឆ្នាំ ចំណងអាពាហ៍ពិពាហ៍របស់នាង Woonsen Virithipa Pakdeeprasong និងលោក Chakrit Yamnarm បែរជាត្រូវដើរដល់ផ្លូវបំបែក ហើយអ្នកទាំងពីរក៏ទៅចាប់ផ្តើមស្នេហាថ្មីៗរៀងៗខ្លួន ។ ក្រោយពីសម្រេចចិត្តលែងលះគ្នាហើយ នាង Woonsen និងលោក Chakrit នៅតែរាប់អានគ្នាជាមិត្តល្អនឹងគ្នាដូចដើម ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នាង Woonsen Virithipa Pakdeeprasong ថ្មីៗនេះបានចាប់ផ្តើមស្នេហាថ្មីជាមួយនិងសេដ្ឋីម្នាក់ ព្រមទាំងឧស្សាហ៍ធ្វើដំណើរកំសាន្តទៅក្រៅប្រទេសជាមួយគ្នាថែមទៀតផង ។ ចំនែកឯលោក Chakrit Yamnarm វិញ ក៏រៀបការមានគ្រួសារថ្មីជាមួយនិងនារីសាមញ្ញម្នាក់ដែលមិនមែនជាអ្នកមានឈ្មោះល្បីនៅក្នុងវិស័យសិល្បៈនោះទេ ។ មិនត្រឹមតែប៉ុណ្ណោះ លោក Chakrit ក៏មានកូនប្រុសម្នាក់ជាមួយនិងប្រពន្ធថ្មីផងដែរ ។ 

សរុបមកវិញ ក្រោយលែងលះរួចហើយ អតីតប្តីប្រពន្ធមួយគូនេះបានប្រើជីវីតរៀងៗខ្លួន ជាមួយនិងគូស្នេហ៍ដោយមានក្តីសុខ ៕



Woonsen Virithipa Pakdeeprasong និងលោក Chakrit Yamnarm




លោក Chakrit Yamnarm និងប្រពន្ធក្រោយ ព្រមទាំងកូនប្រុស 







Woonsen Virithipa Pakdeeprasong និងមិត្តប្រុសក្រោយ 


Tags: Woonsen Virithipa Pakdeeprasong Chakrit Yamnarm