CamNews

កំសាន្ត 

ស្អាតប្លែក! ពេជ្រ សូលីកា ទម្លាយរូបថត Pre-Wedding

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កញ្ញា ពេជ្រ សូលីកា ចាប់ផ្ដើមប្រឡូក ក្នុងទីផ្សារសិល្បៈសារជាថ្មីមិនបានប៉ុន្មានផង កញ្ញាក៏បានសាងភាពល្បីល្បាញមកវិញ ដោយមានការងារជាបន្តបន្ទាប់តែម្ដង។



ដោយឡែកថ្មីៗនេះ ពេជ្រ សូលីកា និងលោក មូល សារ៉ាវ៉ាន់ ពិធីករក្នុងស្ថាននីទូរទស្សន៍ PNN បានថតជាលក្ខណៈ Pre-wedding ឱ្យ studio ថតរូបមួយ នៅទីក្រុងភ្នំពេញ។ មិនត្រឹមតែមានភាពល្បីល្បាញក្នុងបទចម្រៀងជាច្រើនបទនៅផលិតកម្ម រស្មីហង្សមាស​ប៉ុណ្ណោះទេ ប៉ុន្តែកញ្ញាក៏មានរូបសម្រស់ស្រស់ស្អាត និងមានទីផ្សារក្នុងការថតសំអាងការដូចជាថតស្ពតនានាផងដែរ។



ក្រោយពីបានឃើញរូបប៉ុន្មានសន្លឹករបស់ កញ្ញា ពេជ្រ សូលីកា អ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង និងទទួលបានការសរសើរជាច្រើនពីសំណាក់អ្នកគាំទ្ររបស់កញ្ញា នៅលើបណ្ដាញសង្គមហ្វេសប៊ុក ៕






 


អត្ថបទ៖ ចំរើន