ការលេងហ្គេម គេតែងតែ ព្យាយាមធ្វើ យ៉ាងណាអោយ លេងចប់ ហើយបាន ពិន្ទុច្រើន ហើយខ្លះ ទៀតពេល ដែលយើង លេងបានពិន្ទុច្រើន នោះយើងនឹង ទទួលបាន បន្ថែមជីវិត មួយទៀត ដូចជា ហ្គេម Mario ជាដើម ។ ចំលែកតែ បុរសម្នាក់នេះ នៅខាងក្រោម គាត់បែជា ព្យាយាម ធ្វើយ៉ាងណាអោយលេងចប់ Mario ហើយបានពិន្ទុ តិចវិញ ។ ជាក់ស្តែងគាត់ លេងចប់ Mario នេះហើយទទួល បានពិន្ទុតែ ៦០០ ពិន្ទុប៉ុណ្ណោះ ។ តាមយើង សង្កេតមើលទៅ ឃើញថា ការលេងអោយ បានពិន្ទុតិច នេះគឺ ពិបាកខ្លាំងណាស់ ។ ចង់ដឹងថា គាត់លេង យ៉ាងណាបានជា បានពិន្ទុតិចនោះ ទស្សនាទាំង អស់គ្នា ៕
ដោយ ៖ លីលី
ប្រភព ៖ youtube