CamNews

តារា 

មិននឹកស្មានថា តារាថៃទាំងនេះឲ្យតម្លៃស្នេហា ច្រើនជាងមិត្តភាពទៅទៀត

ថៃ ៖ ពិតណាស់មិត្តភាពសំខាន់ ប៉ុន្តែមិត្តភាពមួយចំនួនក៏ធ្វើឲ្យធ្វើឲ្យយើងពិបាកនឹងធ្វើការរក្សាវាដែរ ដូច្នេះហើយមានតែសម្រេចចិត្តបោះបង់ចោលទើបជាមធ្យោយល្អបំផុតសម្រាប់អ្នករាល់គ្នា ។ 

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានទម្លាយរឿងរបស់ តារាថៃល្បីឈ្មោះខ្លះដែលគាត់សម្រេចចិត្តកាត់ផ្តាច់មិត្តភាព ដោយសារតែស្នេហា នេះគឺមានន័យថា ពួកគាត់បានឲ្យតម្លៃ តម្លៃស្នេហា ច្រើនជាងមិត្តភាពទៅទៀត ។ ចុះប្រសិនជាអ្នកវិញ តើអ្នកនឹងឲ្យតម្លៃមិត្តច្រើនជាងស្នេហាដែរ ឬ ទេ?

១. នាង Janie Thienphosuwan និង Woosen Virithipa

តារាថៃរូបនេះនិយាយថា Woosen បានណែននាំ Hi So Jib ឲ្យស្រលាញ់គ្នាជាមួយនិងអតីតមិត្តប្រុសរបស់នាង ដូច្នេះហើយទើប Janie ខឹងខ្លាំងរហូតផ្តាច់មិត្តចោលបែបនេះ ។ 

២. លោក​ Mark prin និង Mint chalida

តួប្រុសក្នុងរឿង "ស្នេហាអនឡាញ" បានបញ្ចប់មិត្តភាពជាមួយនិងនាង Mint នៅពេលដែលម្តាយរបស់នាងបានបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមអំពីនាង លោក​ Mark prin និងមិត្តស្រីរបស់ខ្លួនគឺនាង Kimberly ។ 

៣. លោក Tono Pakin និង Ritz ព្រមទាំង Gun ដែរ 

កាលពីប៉ុន្មានឆ្នាំមុន លោក Tono Pakin បានភ្ជាប់ពាក្យជាមួយនិងនាង Tangmo ប៉ុន្តែបែរជាមិនអញ្ជើញលោក Ritz ព្រមទាំង Gun ដោយសារតែអ្នកទាំង ២ មិនបានជិតដិតជាមួយនិង Tangmo ដូច្នេះហើយទើបធ្វើឲ្យ តារាថៃទាំង ២ នោះខឹង រហូតមកនិយាយរកគ្នាបែបនេះ ។ 

៤. នាង Gubgib sumontip និង Ploy Chermarn

Fans​ ប្រហែលជាដឹងហើយថា Gubgib sumontip គឺជាអតីតមិត្តស្រីរបស់ លោក Mario ប៉ុន្តែពេលនេះនាងមានកូនមួយហើយ ។ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន លោក Mario និង Ploy Chermarn បានសម្តែងរឿង "Madam Oun" ជាមួយគ្នា រហូតមានមហាជនយល់ច្រឡំថា ពួកគេស្រលាញ់គ្នាទើបធ្វើឲ្យ នាង Gubgib sumontip ខឹង Ploy Chermarn រហូតឈប់និយាយរកគ្នា ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ daranews


Tags: Kimberly Mark prin Mint Chalida Mario