CamNews

តារា 

Boy Pakorn និយាយអ្វីខ្លះទៅកាន់ក្រុមអ្នកគាំទ្រនៅកម្ពុជា ជាពិសេស បានធ្វើឲ្យ Fans រំភើបយ៉ាងនេះ?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហាវ័យ ៣២ ឆ្នាំ លោក Boy pakorn ពិតជាសាកសមធ្វើជាតារាគំរូម្នាក់សម្រាប់មហាជនយ៉ាងពិតប្រាកដមែន ហើយក៏ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ដែរចំពោះការលះបង់របស់លោក​ ។ 

លោក Boy pakorn បានលើកឡើងកាលពីពេលដែលលោកមកកាន់ប្រទេសកម្ពុជា គឺថ្ងៃទី ១១ ខែធ្នូនេះថា​ រូបលោកផ្ទាល់ពិតជាគ្មានពាក្យអ្វីក្រៅពីអរគុណដល់អ្នកក្រុមអ្នកគាំទ្រនៅប្រទេសកម្ពុជានោះទេ ដែលតែងតែស្រលាញ់និងគាំទ្ររូបលោក និងគ្រប់សាច់រឿងដែលលោកបានសម្តែង ហើយអ្វីដែលតារាសម្តែងកើតឆ្នាំ ១៩៨៤ រូបនេះចង់និយាយគឺ លោកផ្ទាល់កំពុងតែខំប្រឹងហាត់ប្រាណបន្ថែមដើម្បីយកសាច់ដុំ និងត្រៀមថតរឿងថ្មី​ ដោយសាច់រឿងនោះតម្រូវឲ្យសម្តែងជាតួ "ជាតួទាហាន" ដូច្នេះហើយគាត់សូមឲ្យ Fans ទាំងអស់គ្នា កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ៕








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Boy pakorn Margie rasri Kimberly Chompoo Mario