ព័ត៌មានកំសាន្ត ៖ តារាសម្តែងជនជាតិកម្ពុជា កញ្ញា ដេនី ខ្វាន់ មានឈ្មោះល្បីដល់ក្រៅប្រទេសនិងជាប់ឈ្មោះជាតារាសម្តែងស្រីសិចសុី កម្រិតធ្ងន់ទៀតផង ។
យោងតាមការចុះផ្សាយរបស់វេបសាយដែលល្បីឈ្មោះទូទាំងអាសុីមួយបានលើកឡើងថា "តារាសម្តែងជនជាតិកម្ពុជាសន្យាថានាងនឹងកាត់បន្ថយភាពសិចសុីរបស់ខ្លួនក្រោយពីក្រសួងវប្បធម៍ធ្វើការប្រមានដល់រូបនាងជាលើកដំបូង" ។
ប្រភពដដែលបានបញ្ជាក់ទៀតថា តារាសម្តែងវ័យ ២៤ ឆ្នាំរូបនេះមិនបានគោរពពាក្យសន្យាថា នាងនិងកាត់បន្ថយការស្លៀកសិចសុីនោះទេ ផ្ទុយទៅវិញគឺកាន់តែសិចសុីខ្លាំងឡើងៗ ។
ចំពោះរឿងរបស់តារាស្រីរូបនេះ RT បានបញ្ជាក់ថាទទួលព័ត៌មានពី លោក Chamroeun Vantha ដែលមកពី Phnom Penh Post ។ ជាងនេះទៅទៀតតារាសម្ដែងនាង ដេននី ខ្វាន់ បានទទួលយកការហាមឃាត់រយៈពេលមួយឆ្នាំ ដោយមិនឲ្យសម្តែងក្នុងវីដេអូ ខ្សែភាពយន្ត ឬ បញ្ចេញមុខតាមកញ្ចាក់ទូរទស្សន៍ ដើម្បទុកជាការប្រមានរូបនាង ។
នៅក្នុងនោះផងដែរ ដេននី ខ្វាន់ បាននិយាយថា "ខ្ញុំដឹងថាវាជាសិទ្ធិរបស់ខ្ញុំក្នុងការស្លៀកពាក់តាមរបៀបដែលខ្ញុំចង់ ប៉ុន្តែវប្បធម៍ប្រជាជនកម្ពុជាមិនអាចទទួលយកវាបាន ខ្ញុំនឹងព្យាយាមមិនឲ្យកាត់បន្ថយភាពសិចស៊ីចំពោះការបង្ហោះរូបថតនៅលើហ្វេសប៊ុក" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ rt