(ភ្នំពេញ)៖ តារាកំប្លែងមានល្អិត ស្ថិតនៅក្រុមនាយ កុយ គឺនាង តន្តុបអ៉ឺត កាលពីថ្មីៗនេះ បានសម្រេចចិត្តចូលរោងជ័យ ជាផ្លូវការជាមួយអនាគតស្វាមីវ័យក្មេង ដែលបានស្រឡាញ់គ្នា អស់រយៈពេលជាច្រើនឆ្នាំ មកហើយនោះ។
បើតាមប្រភព ពីអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះភ្ជាប់ ជាមួយរូបភាពជាច្រើនសន្លឹក មកថាតារាកំប្លែងនាង កន្តុបអ៉ឺត បានចូលរោងការស្ងាត់ៗ។ សិល្បៈ តារាកំប្លែងមួយរូប ដែលមានរូបរាងទាបតូច ដែលគេឯងច្រើនតែហៅគាត់តគ្នាមកថា កន្តុបអ៉ឺត ដែលគាត់ធ្វើការជាមួយនឹងក្រុមកំប្លែងនាយ កុយ ដែលជាតារាកំប្លែងជើ ងចាស់ល្បីឈ្មោះមួយ ដែលរាល់គ្នាតែងតែចាំនឹងធ្លាប់ បានគាំទ្រកន្លងមកនេះ បានសម្រេចចិត្តបញ្ចប់ភាព នៅលីវជាផ្លូវការហើយ។
ប្រភពដដែលនេះ បាននិយាយទៀតថា តែគេឃើញថា រូបថតជាច្រើនបានបង្ហោះ នឹងមានមហាជនអ្នកលេងហ្វេសបុកជាច្រើន អបអរជាសារជូនពរ ដល់រូបនាងផងដែរ ហើយព្រមទាំងសរសើរ មិនដាច់ពីមាត់សោះឡើង ចំពោះគូរស្នេហ៍មួយនេះ ដោយពួកគេជូនពរថា «ស្នេហាមិនប្រកានវណ្ណៈ ក្រ មាន ខ្ពស់ ទាប ស ខ្មៅ អ្វីទេ សំខាន់តើមានសុភមង្គលទេ ពេលបានរស់នៅក្បែរគ្នា និងចាប់ដៃគ្នារកស៊ីធ្វើការ កុំឲ្យគេមើលងាយទៅ គឺជីវិតមានន័យបំផុតហើយ!»។
ជាមួយគ្នានឹង ការទម្លាយរូបថត នៃពិធីអាពាហ៍ពិពាហ៍ ដ៏មានអត្ថន័យគួរឲ្យស្ងប់ស្ញែង ពីសំណាក់តារាកំប្លែងមាឌតូច អ្នកនាង នាង តន្តុបអ៉ឺត នេះដែរ ក៏មានមហាជនអ្នកគាំទ្រ ជាច្រើនបានផ្ញើរសារជូនពរ និងសាទរចំពោះគូស្នេហ៍របស់អ្នកទាំងពីរថា ជាស្នេហាគំរូ ដែលខាងប្រុសចេះស្រឡាញ់ និងមិនរើសអើងពីរូបសម្ផស្ស ព្រមទាំងអាចឈានដល់ដំណាក់កាល នៃជីវិតអាពាហ៍ពិពាហ៍ ទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង