CamNews

តារា 

លែងលះគ្នា តើអតីតស្វាមីនាង Woonsen ទៅជាយ៉ាងណាហើយ ខណៈនាងមានប្រកាសមានមិត្តប្រុសមហាសេដ្ឋីថ្មី?

ថៃ ៖ កាលពីពេលថ្មីៗនេះ មានវេបសាយក្នុងស្រុកថៃបានចុះផ្សាយអំពីរឿងរ៉ាវជីវីតស្នេហារបស់តារាសម្តែងស្រី នាង Woonsen Virithipa Pakdeeprasong ជាមួយនិងមិត្តប្រុសថ្មីរបស់នាង ដែលជាអ្នកស្នងមរតតរាប់លាន ព្រមទាំងមានរូបរាងសង្ហាថែមទៀតផង ។ 

ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជាមួយនិងឆាកជីវីតជាថៅកែប្រុសរបស់អតីតស្វាមីរបស់តារាស្រីវ័យ ៣៦ ឆ្នាំ គឺលោក Chakrit Yamnarm ដែលអ្នកទាំងពីរបានលែងលះគ្នាជិតមួយឆ្នាំទៅហើយ ។ តួប្រុសក្នុងរឿង "ម្ចាស់ស្នេហ៍ក្នុងសុបន្តិ" ត្រូវបានមហាជនដឹងថា លោកនៅតែបន្តអាជីពជាអ្នកសិល្បៈដដែល ប៉ុន្តែត្រូវថែមអាជីពមួយទៀតគឺ ធ្វើជាម្ចាស់ហាងពិសេសមួយ បើកលក់ម្ហូបអាហារឆ្ងាញ់ៗ និងរបស់ផ្សេងៗជាច្រើនដួងទៀត ។​

ទោះបីជាយ៉ាងណាក៏ដោយចុះ តាំងពីតួស្រីក្នុងរឿង "ទឹកភ្នែកនាងទាសី" ប្រកាសបើកចំហរទំនាក់ទំនងស្នេហាជាមួយនិង លោក Pranai Phorprapha ដែលជាមិត្តប្រុសថ្មី យើងក៏នៅមិនទាន់ឃើញ លោក Chakrit Yamnarm មានប្រតិកម្ម ឬបង្អួតដៃគូស្នេហា ដើម្បីប្រជែងជាមួយនិងអតីតភរិយានៅឡើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា មុខរបបរកសុីបើកហាងផ្ទាល់ខ្លួនរបស់តារាសម្តែងថៃវ័យ ៣៩ ឆ្នាំរូបនេះ និងអាជីពជាអ្នកសិល្បៈ ហាក់បីដូចជារលូតល្អ ដោយគ្មានអ្វីគួរឲ្យកត់សម្គាល់ឡើយ ៕

-ចុចអាន ៖ ជាប់ឈ្មោះជាស្រីមេម៉ាយយូរហើយ ពេលនេះ Woonsen បង្អួតមុខមិត្តប្រុសថ្មី​ ជាមហាសេដ្ឋី ព្រមទាំងសង្ហាទៀត






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Woonsen Virithipa Pakdeeprasong Chakrit Yamnarm