ថៃ ៖ មានអ្នកគាំទ្រមិនតិចនោះទេដែលតាមដានអំពីទំនាក់ទំនងរបស់នាង Seo Gyeon និងលោក Hunz The Star ដើម្បីចង់ដឹងថា អ្នកទាំងពីរគ្រាន់តែសម្តែងជាស្រលាញ់គ្នា ឬជាគូស្នេហ៍ពិតប្រាកដ ។
យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កាលពីពេលថ្មីៗនេះតារាសម្តែងទាំងពីរដួងនេះ បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េជាមួយគ្នាក្នុងពេលវិស្សមកាល ។
មិនត្រឹមតែប៉ុណ្ណោះ លោក Hunz The Star ក៏បានបង្ហោះរូបថតជាគូនៅលើគណនីអុិនស្រ្តាក្រាមជាមួយគ្នាដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ខ្ញុំបានជួបនារីថៃនៅឯប្រទេសកូរ៉េ" ។
នៅក្នុងនោះផងដែរ មានហ្វេនជាច្រើនបានខមមិននៅលើរូបថតថា នេះជាអ្វីដែលពួកគេចង់ឃើញគឺ Seo Gyeon និងលោក Hunz The Star ផ្អែមល្អែមជាមួយគ្នា ហើយសាមសមគ្នាមែនទែន ។ ទោះបីជាយ៉ាងណាក៏ដោយចុះ នៅមិនទាន់ទទួលបានការបកស្រាយពីសមីខ្លួនថា អ្នកទាំងពីរគឺជាគូស្នេហ៍ជាមួយគ្នាឬយ៉ាងណានោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook