CamNews

តារា 

ស៊ីន យូប៊ីន និងខាត់ វៃហាំង បង្ហាញភាពផ្អែមល្អែមថ្ងៃ Valentine's Day ប៉ុន្តែមិនមែនក្នុងនាមជាសង្សារ

ភ្នំពេញ ៖ យោងតាមការបង្ហោះរបស់តារាសម្តែងស្រីដ៏ឆ្នើម និងស្រស់ស្អាតប្រចាំប្រទេសកម្ពុជាយើងគឺ កញ្ញា ស៊ីន យូប៊ីន បានបង្ហាញភាពភាពផ្អែមល្អែមថ្ងៃ Valentine's Day ជាមួយនិង លោកខាត់ វៃហាំង ប៉ុន្តែមិនមែនក្នុងនាមជាសង្សារនោះទេ ។ 

ទទ្ទឹមនឹងនេះផងដែរ កញ្ញា ស៊ីន យូប៊ីន បានលើកឡើងនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា "គាត់ជាមិត្តជិតដិតបំផុត, គាត់ជាបងប្រុស និងជាសត្រូវដ៏អាក្រក់ម្នាក់។ ពេលខ្លះយើងឈ្លោះគ្នា ពេលខ្លះយើងផ្អែមល្អែម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ យើងក៏មិនដែលបោះបង់គ្នាចោលដែរ ព្រោះយើងតែងតែរក្សាការព្រួយបារម្ភ ហើយយើងព្យាយាមឲ្យអស់ពីសម្ថតភាពដើម្បីក្លាយខ្លួនជាដៃគូដ៏ល្អបំផុតសម្រាប់អ្នកគាំទ្ររបស់ពួកយើង។ អរគុណដល់ VY FC ដែលតែងតែគាំទ្រពួកយើងរហូតមក រីករាយថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ អ្នករាល់គ្នា" ៕

គួរបញ្ជាក់ឲ្យដឹងថា ទោះបីជាតារាសម្តែងប្រចាំប្រទេសកម្ពុជា ២ ដួងនេះ មិនធ្លាប់សារភាពថា ខ្លួនជាសង្សារនឹងគ្នាពិតមែន ប៉ុន្តែពួកគាត់តែងតែបង្ហាញភាពផ្អែមល្អែមជាមួយគ្នាក្នុងថ្ងៃពិសេស ដូចជាថ្ងៃខួបកំណើត ឬដំណើរកំសាន្តនៅក្រៅប្រទេសជាដើម ៕




ដោយ ៖ គន្ធា


Tags: Khat Vaihang Shin yubin