CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆេះកម្ទេចកម្ទីសេសសល់ នៅអតីត Dream Land សង្កាត់ចតុមុខ ខណ្ឌដូនពេញ តែអាជ្ញាធរជួយអន្តរាគមន៍

(ភ្នំពេញ)៖ អគ្គិភ័យបានឆេះកម្ទេចកម្ទី ដែលនៅសេសសល់គរទុកចោល ស្ថិតនៅបរិវេណអតីតទីតាំង Dream Land នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញនា ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច ចេញជួយអន្តរាគមន៍ទាន់ពេលវេលា ដោយការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ចេញទៅបាញ់ពន្លត់ មិនបណ្តែតបណ្តោយ​ឲ្យឆេះកាន់តែខ្លាំងនោះទេ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ចំពោះករណីនេះអភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ក៏បានដឹកនាំកម្លាំងចេញជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុផងដែរ។

សូមបញ្ជាក់ថា នៅយប់មិញ ក៏មានករណីឆ្លងចរន្តអគ្គិសនី​ផងដែរ នៅទីនោះ តែត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចជួយអន្តរាគមន៍​ទាន់ពេលវេលា ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង តែបានបាញ់តែមួយគ្រឿងប៉ុណ្ណោះ៕



ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី




Tags: Local news Social news Phnom penh