CamNews

ព័ត៌មានជាតិ 

ប្តីជាប់រវល់ធ្វើចំការ ប្រពន្ធនាំសហាយចូល ផ្ទះសំណាក់

កណ្តាល ៖ ស្រ្តីអាជីវករម្នាក់ បានសហាយរបស់ខ្លួន ចូលផ្ទះសំណាក់ ខណៈដែលប្តីរវល់ធ្វើការ មិនបាន នៅផ្ទះ ដោយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតផ្ទះសំណាក់ ឡាលីន នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះ ហេង សុធី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុង តាខ្មៅ ខេត្តកណ្តាល មុខរបរ ធ្វើចំការ ។ ស្រ្តីជាប្រពន្ធមាន ឈ្មោះ ញ៉ាន ស្រីអូន ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួរភូមិ ដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល (ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ហើយបានចុះសំបុត្រ អាពាហ៏ពិពាហ៏ត្រឹមត្រូវ) ។ ចំណែកសហាយ ឈ្មោះ នូ ចាន់ធា ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ បញ្ចូលបទភ្លេងទូរសព្ទ័ ស្នាក់នៅភូមិព្រែកឬស្សី សង្កាត់ ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានបន្តថា កាលពីវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះជាប្តី បានទទួលព័ត៌មាន តាមរយះទូរសព្ទ័ ពីមិត្តភ័ក្រ្កថា ឃើញប្រពន្ធរបស់ខ្លួនដើរចូលផ្ទះសំណាក់ឡាលីន ជាមួយប្រុសម្នាក់ទៀត ពេលនោះជន រងគ្រោះ ក៏បានជិះម៉ូតូ មកដល់ផ្ទះសំណាក់ឡាលីន ហើយក៏តាមទាន់នៅបន្ទប់លេខ២០៨ តែម្តង រួចក៏បានរាយការណ៍ មកសមត្ថកិច្ចឲ្យជួយអន្តរាគម៏ នឹងបាននាំខ្លួនជនសង្ស័យទាំពីរនាក់មកកាន់ប៉ុស្តិ៍ដើមមៀន ។

បច្ចុប្បន្នជនសង្ស័យជា សហាយស្មន់ និងស្រ្តីជាប្រពន្ធ ត្រូវនគរបាលប៉ុស្តិ៍ដើមមៀន កសាងសំណុំរឿងបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្ត ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal