(ព្រះសីហនុ)៖ ជារឿងហួសចិត្តមួយដែលព្រះសង្ឃមួយអង្គ មិនដឹងគង់នៅវត្តណានោះ បានបើករថយន្ត Highlander មួយគ្រឿងទៅបុកម៉ូតូ២គ្រឿង បណ្តាលឲ្យរងរបួស២នាក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា «នៅម៉ោងជាង៧យប់នេះ មានសង្ឃមួយអង្គ បេីករថយន្ត Highlander មួយគ្រឿងទៅបុកប៉ះ និងម៉ូតូ២គ្រឿង នៅផ្លូវឯករាជ្យម្តុំស្ពានអូរសំអាតក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ បណ្តាលឲ្យបុរស២នាក់ ភាគីខាងម៉ូតូរងរបួស»។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយកើតហេតុ លោកបានបញ្ជាឲ្យឃាត់ព្រះកាយព្រះសង្ឃអង្គនេះ មកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី