CamNews

តារា 

ខ្លាំងបាត់!! សា លុក និងសូ ចាល ដែលបងប្អូនថ្លៃក្នុងរឿង "បេះដូងលាក់ស្នេហ៍" ជាប្តីប្រពន្ធពិតប្រាកដមែន

ព័ត៌មានកំសាន្ត ៖​ បងថ្លៃ និងប្អូនថ្លៃ នៅក្នុងរឿង "បេះដូងលាក់ស្នេហ៍" បានធ្វើឲ្យអ្នកដែលទស្សនាសាច់រឿងនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានដឹងថា អ្នកទាំង ២ គឺប្តីប្រពន្ធនឹងគ្នា ។ 

អ្នកនាង សូ​ ចាល ដែលជាតួអង្គនៅក្នុងបេះដូងលាក់ស្នេហ៍ នាងមានឈ្មោះពិតប្រាកដថា Shalmalee Desai ដែលត្រូវជាបងថ្លៃលោក សា លុក ហើយលោកមានឈ្មោះពិតប្រាកដថា Avinash Sachdev ដែលជាស្វាមីពិតប្រាកដ របស់អ្នកនាង សូ​ ចាល ។ 

គួររំលឹកឲ្យដឹងថា លោក Avinash Sachdev និង អ្នកនាង Shalmalee Desai បានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៥ ។ 

ប្តីប្រពន្ធពិតប្រាកដមួយនេះទើបតែបានប្រារព្ធពិធីខួបអាពាហ៍ពិពាហ៍រយៈពេល ១​ ឆ្នាំដែលពួកគេបានរៀបការជាមួយគ្នា កាលពីពេលថ្មីៗនេះដែរទេ ប៉ុន្តែពុំសូវមានការភ្ញាក់ផ្អើលឡើយ ពោលគឺ ប្រារព្ធពិធីខួបអាពាហ៍ពិពាហ៍យ៉ាងស្ងៀមស្ងាត់ ។

គួរបញ្ជាក់ឲ្យដឹងថា សូ​ ចាលនិង សា លុក ត្រូវបានគេដឹងថា អ្នកទាំង ២ គឺជាបងថ្លៃ និងប្អូនថ្លៃ នៅក្នុងរឿង "បេះដូងលាក់ស្នេហ៍" ដែលជាសាច់រឿងដែលពោរពេញទៅដោយការអប់រំ នឹងជារឿងដែលអូសក្រឡាទៀតផង ៕













ដោយ ៖ គន្ធា


ប្រភព ៖ instagram