CamNews

កំសាន្ត 

ទើបតែជួសជុលឡានអស់លុយរាប់ពាន់ដុល្លា ពេលនេះ ម៉ូលីកា ជួយតារាសម្តែង ផល្លារ ដែលកំពុងជួបការលំបាក

ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយ កាលពីថ្មីៗនេះ អតីតតារាស្រី ម៉ូលីកា ដែលបច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាព ល្បីក្នុងការលក់ឡេតាមបណ្តាញសង្គមអនឡាញ កញ្ញាជាមនុស្សមានចិត្តធម៌ ដោយកញ្ញាបានបង្ហាញទឹកចិត្តដ៏ល្អ ក្រោយក្មេងប្រុសមួយរូប បានជិះមកបុកឡាននាង ដែលទើបតែនឹងទិញ និងត្រូវជួសជុលវិញអស់រាប់ពាន់ដុល្លារ ដោយមិនទាមទារសំណងសូម្បីតែមួយរយរៀល។



ដោយឡែក កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែពេញចិត្ត និងសរសើរដល់នាងខ្លាំងឡើង ពោលគឺនាងបានជួយដល់តារាសម្តែងជើងចាស់មួយរូបឈ្មោះ ផល្លារ ដែលគាត់កំពុងតែជួបការលំបាក ។



តារាសម្តែងជើងចាស់រូបនេះ កំពុងតែខ្វះខាតខ្លាំង  ស្របពេលដែលមានជំងឺក្នុងខ្លួនទៀត និងមិនសូវបានថតដូចមុន។ ដោយសារតែបែបនេះ តារាស្រីស្រស់ ម៉ូនីកា បានជួយដល់តារាសម្តែងជើងចាស់រូបនេះ។



ទឹកចិត្តដ៏ល្អកម្ររកបាននេះ បានធ្វើឲ្យមហាជនជាច្រើនពេញចិត្តយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ នាងបន្ថែមថា ដោយសារតែ នាងធ្លាប់ជួបរឿងខ្វះខាតគ្មានលុយបែបនេះ ទើបនាងសម្រេចិត្ដជួយដល់តារាសម្តែងរូបនេះ៕





អត្ថបទ៖ ចំរើន