CamNews

តារា 

Ruby lin ប្រាប់ព័ត៌មានលម្អិតអំពីថ្ងៃ ផ្តល់កំណើតឲ្យកូនលើកដំបូង

ព័ត៌មានកំសាន្ត ៖​ បន្ទាប់ពីពាក្យចចាមអារាមក្លាយជាការពិត ដោយសារតែការបែកធ្លាយ តាមរយៈ Best friend ម្នាក់របស់តារាស្រី Ruby Lin នៅក្នុងថ្ងៃមង្គលការជាលើកទី ២ នៅកោះតៃវ៉ាន់រវាង Ruby Lin និង លោក Wallace Huo ដែលថា នាងមានផ្ទៃពោះយ៉ាងពិតប្រាកដមែននោះ មានត្រៀមនឹងបង្កើតកូននៅក្នុងពេលឆាប់ៗនេះផងដែរ ។ 

Ruby Lin និង លោក Wallace Huo បានក្លាយជាព័ត៌មានដ៏ក្តៅកគុកមួយ ទាំងព័ត៌មានមានផ្ទៃពោះមុនពេលរៀបការ នឹងរឿងរៀបការដ៏អធិកអធម កាលពីពេលថ្មីៗនេះ ។ 

ភរិយារបស់លោក Wallace Huo បានរៀបរាប់ប្រាប់គេហទំព័រ Taiwanese បានឲ្យដឹងថា នាងនឹងផ្តល់កំណើតឲ្យកូនដំបូងរបស់នាង នៅនិទាយរដូវក្រោយ នេះ ហើយពេលនេះនាងកំពុងតែពពោះកូនចំនួន ៣ ខែទៅហើយ ៕

-ចុចអាន ៖ អស់ទាស់!! មង្គលការលើកទី ២ Ruby Lin និង Wallace Huo ធ្វើនៅកន្លែងឡូយហើយ មានសុទ្ធតែតារាល្បីៗចូលរួមទៀត





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Ruby Lin Wallace Huo