ថៃ ៖ ចំពោះទស្សនិកជនដែលធ្លាប់បានទស្សនារឿង "សិស្សឆ្នើមកំពូលល្បិច" ប្រាកដជាបានស្គាល់តារាសម្តែងស្រីនាង Chutimon Chuengcharoensukying ជាក់ជាមិនខានឡើយ ។
ជាការពិតណាស់ រឿងរ៉ាវដែលនិយាយអំពីការប្រើប្រាស់ល្បិចរបស់សិស្សឆ្លាតមួយរូបនេះ ដែលពោរពេញទៅដោយល្បិចកល ។ ឥលូវយើងងាកមកចាប់អារម្មណ៍ជាមួយនិងការប្រើប្រាស់ជីវីតពិតរបស់នាងវិញម្តង ។ ការពិតទៅតារាស្រីរូបនេះ មិនសូវជាខុសពីក្នុងរឿងប៉ុន្មាននោះទេ ប្រសិនបើនិយាយអំពីការស្លៀកពាក់ ពោលគឺនាងកម្រស្លៀកពាក់សិចសុី ឬតុបតែងខ្លួនដូចជានារីទូទៅខ្លាំងណាស់ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ប៉ុន្តែមួយរយៈចុងក្រោយនេះ រឿង "សិស្សឆ្នើមកំពូលល្បិច" បានល្បីខ្លាំងរហូតដល់ប្រទេសចិន និងបណ្តានានាៗ ដែលបានចាក់ផ្សាយរឿងខ្នាតធំដែលនាងបានសម្តែង ដូច្នេះទើបនាង Chutimon Chuengcharoensukying ត្រូវបានគេអញ្ជើញចូលរួមនៅក្នុងកម្មវិធីជាច្រើន ។ ចឹងហើយទើបតម្រូវឲ្យនាងស្លៀកពាក់ស្អាតៗដើម្បីចូលរួមកម្មវិធីធំៗនៅក្រៅប្រទេស ។
តោះកុំឲ្យខាតពេលយូរទៅទស្សនាការតុបតែងខ្លួនដ៏កម្ររបស់នាង Chutimon នៅខាងក្រោម ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook