(បរទេស)៖ ទោះបីជាអតីតតារាចម្រៀងប៉ុប ដ៏ល្បី Michael Jackson បានបាត់បង់ជីវិតទៅយូរឆ្នាំហើយក្តី ក៏រឿងរ៉ាវពាក់ព័ន្ធនឹងលោក មិនទាន់បញ្ចប់នៅឡើយទេ ដោយថ្មីៗនេះ មានការលើកឡើងថា តារាស្បែកសម្នាក់នេះ ធ្លាប់ស្រមៃថានឹងបានរៀបការ ជាមួយ Emma Watson តាំងពីនាងនៅអាយុ ១១ឆ្នាំម្ល៉េះ។
សៀវភៅមួយ ដែលមានចំណងជើងថា «This Is It: Laying Bare Grim Details From the King of Pop’s Life» មានរៀបរាប់ពីទំនាក់ទំនង ខុសសីលធម៌ដែល Michael Jackson លង់ស្រឡាញ់តួស្រីរបស់ Harry Potter ហើយក៏ធ្លាប់ប្រាប់គ្រូពេទ្យ ពីរឿងនេះដែរ ហើយគ្រូពេទ្យគិតថា អតីតតារាចម្រៀងប៉ុបរូបនេះ ពិតជាមានបញ្ហាផ្លូវចិត្ត ធ្ងន់ធ្ងរណាស់ ដែលគិតចង់រៀបការ ជាមួយក្មេងស្រីដូច្នេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង