CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនមុខ សញ្ញាគ្រឿងញៀនពីរនាក់ ដកហូត មេតំហ្វេតមីន ១៦កញ្ចប់

មណ្ឌលគិរី ៖ កម្លាំងនគរបាល ការិយា ល័យប្រឆាំងគ្រឿងញៀន សហការជាមួយ នគរបាល ការិយាល័យព្រហ្មទណ្ឌ និងនគរ បាលក្រុងសែនមនោរម្យ បានរួមគ្នាបើកការ ស្រាវជ្រាវ ហើយឈាន ទៅដល់ការឃាត់ខ្លួន ជនសង្ស័យពីរនាក់ ពាក់ព័ន្ធទៅនឹងសកម្មភាពចែកចាយគ្រឿងញៀន ។

ប្រតិបត្ដិការតាមបង្ក្រាបមុខសញ្ញាចែក ចាយគ្រឿងញៀនពីរនាក់ខាងលើនេះ បានធ្វើឡើង កាលពី ព្រឹកថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៥ នៅក្រុងសែនមនោរម្យ ខេត្ដ មណ្ឌលគិរី ដែលក្នុងប្រតិបត្ដិការនេះ សមត្ថកិច្ចបានដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន១៦កញ្ចប់តូច និងទូរស័ព្ទដៃមួយគ្រឿង ។

មន្ដ្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននៃសកម្មភាព ដែលមុខ សញ្ញាទាំងពីរនាក់ កំពុងប្រព្រឹត្ដបទល្មើសខាងលើនេះ ស្នងការនគរបាលខេត្ដ បានបញ្ជាឱ្យ នគរបាលជំនាញ និងនគរបាលមូលដ្ឋាន ធ្វើការស្រាវជ្រាវជាបន្ទាន់ រហូតទៅដល់ការបង្ក្រាប ជាក់ស្ដែងតែម្ដង ។

តាមមន្ដ្រីនគរបាលរូបនេះ ជនសង្ស័យទី១ ឈ្មោះគឹម លី ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើត នៅភូមិត្រាំអម្ពិល ឃុំត្រាំ អម្ពិល ស្រុកកំពង់បាយ ខេត្ដកំពត និងជន សង្ស័យទី២ ឈ្មោះហុង កុសល អាយុ៣១ឆ្នាំ ជាស្ដ្រីបម្រើខារ៉ាអូខេ នៅហាងបុបា្ផឥសាន ក្រុងសែនមនោរម្យ ។

ដោយមានការសម្របសម្រួលផ្នែកផ្លូវ ច្បាប់ពីតំណាងអយ្យការអមសាលាដំបូង ខេត្ដនោះ នគរបាលក្រុង សែនមនោរម្យ បាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ។

ចំពោះបទល្មើសគ្រឿងញៀនស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ញ៉ែម វណ្ណី បានដាក់ផែនការឱ្យ នគរបាល ការិយាល័យ ជំនាញ សហការជាមួយនគរបាលតាមបណ្ដា ក្រុង ស្រុក បន្ដធ្វើការស្រាវជ្រាវ និងតាមចាប់ មុខសញ្ញា ដែលពាក់ព័ន្ធក្នុងបទល្មើស ដែលបំផ្លាញ សង្គមយ៉ាងធ្ងន់ធ្ងរមួយនេះ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Ratank Kiri