ព័ត៌មានកំសាន្ត ៖នៅទីបំផុតតារាស្រី Ruby Lin ព្រមទទួលស្គាល់ជាមួយនឹងពាក្យចចាមអារាមថា នាងកំពុងតែពពោះកូនទី ១ របស់នាងជាមួយនឹងស្វាមី ថ្មីថ្មោងរបស់នាងតាំងពីមុនពេលរៀបការម្ល៉េស នោះគឺលោក Wallace Huo ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ ET Today បានឲ្យដឹងថា Ruby Lin ព្រមទទួលស្គាល់ពាក្យចចាមអារាមទាំងនេះ ដោយសារមិត្តជិតស្និទ្ធិរបស់នាងម្នាក់បានទម្លាយអាថ៍កំបាំងនេះ នៅក្នុងពិធីមង្គលការរបស់ Ruby Lin និង Wallace Huo កាលពីថ្ងៃទី ២ ខែសីហា នៅកោះតៃវ៉ាន់ កាលពីប៉ុន្មានថ្ងៃមុននេះ ។
មូលហេតុដែលរឿងនេះត្រូវបានទម្លាយ មិនមែនមកពី Jolin ចង់បំបាក់មុខមិត្តភក្កិនោះទេ ប៉ុន្តែពីនាងនិយាយទាំងមិនបានប្រយ័ត្នថា "ជូនពរឲ្យ Ruby Lin និងស្វាមីលោក Wallace Huo ស្រលាញ់គ្នារហូត នឹងសូមឲ្យកូននៅក្នុងផ្ទៃកើតមកមានសុខភាពល្អ" ដូច្នេះហើយទើបធ្វើការការពិតដែលបានលាក់បាំងជាយូរមកនេះ ត្រូវបានទម្លាយ ប៉ុន្តែ Ruby Lin មិនបានប្រកែក ឬ អាក់អន់ស្រពោនចិត្តអ្វីឡើយ ផ្ទុយទៅវិញបែរជាញញឹមនឹងព្រមទទួលស្គាល់ការពិតទាំងស្រុង តាមសម្រួលថែមទៀតផង ។
ហើយរឿងរបស់ Ruby Lin កំពុងតែពពោះកូននៅក្នុងផ្ទៃចំនួន ៣ ខែ នេះគឺជាការពិតដែលមិនអាចប្រកែកបាន ស្រាប់ទៅហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ asiaone