ព្រៃវែង៖ ក្រោយពីមាន សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ និងសមត្ថកិច្ច មូលដ្ឋានថា មានក្រុម
ចោរ ទម្លាក់យោង (ទម្លាក់មាស ក្លែងក្លាយ បោកយក មាសសុទ្ធ) បានធ្វើសកម្មភាពនៅក្នុងផ្សារ
អ្នកលឿងរួចមក កម្លាំង នគរបាល ក្រុងព្រៃវែង ដឹកនាំដោយអធិការ នគរបាល ក្រុងព្រៃវែង ខេត្ត
ព្រៃវែង ចាន់ ណារិទ្ធ បានធ្វើការ ស្រាវជ្រាវ ដោយយកចិត្តទុកដាក់ និងតាមជំនាញរបស់ខ្លួនហើយ
ឈាន ទៅដល់ការឃាត់ខ្លួន ជនសង្ស័យ ចំនួន៤នាក់ ក្នុងនោះស្រី៣នាក់ ប្រុសម្នាក់ ដែលបានធ្វើ
ដំណើរពីភ្នំពេញ ទៅធ្វើសកម្មភាព ទម្លាក់យោង នៅផ្សារ អ្នកលឿង ក្នុងខេត្តព្រៃវែង។
លោក ចាន់ ណារិទ្ធ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិលតាម ទូរស័ព្ទថា ជនសង្ស័យ ទាំង៤
នាក់ ខាងលើនេះ ត្រូវបានកម្លាំង សមត្ថកិច្ចរបស់លោក ពួនស្ទាក់ ហើយចាប់ខ្លួនកាល ពីវេលាម៉ោង
៩៖១៥នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ នេះ ស្ថិតនៅស្ពានទី១ ក្នុងក្រុងព្រៃវែង ខណៈជនសង្ស័យ
ទាំង៤នាក់ កំពុងបើក និងជិះរថយន្តកាម៉ារី មួយគ្រឿង ដែលជារថយន្តសម្រាប់ ធ្វើសកម្មភាព ។
អធិការនគរបាល ក្រុងព្រៃវែង លោក ចាន់ ណារិទ្ធ បានបន្តថា ក្រោយពីមាន ព័ត៌មាននៃការធ្វើសកម្ម
ភាព ទម្លាក់យោង ក្នុងផ្សារអ្នកលឿងរួចមក ដោយបានបោក យកមាស ចំនួន៥ជីពីប្រជាពលរដ្ឋហើយ
ឲ្យមាសក្លែងក្លាយ ទៅឲ្យជនរងគ្រោះរួចមក លោកបានបញ្ជា ឲ្យអធិការរង ពីររូប ដឹកនាំកម្លាំង សមត្ថ
កិច្ច មួយក្រុម ចុះជួយស្រាវជ្រាវ តាមជំនាញរបស់ខ្លួន ទើបឈាន ទៅដល់ការ ឃាត់ខ្លួនជនសង្ស័យ
ទាំង៤នាក់ តែម្តង ព្រមទាំងដកហូត នូវវត្ថុមួយចំនួន និងមាស ចំនួន៥ជី ប្រគល់ឲ្យជនរងគ្រោះវិញ។
លោក ចាន់ ណារិទ្ធ បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ ចាន់ រិទ្ធី ភេទប្រុស អាយុ៣៦ មានស្រុកកំ
ណើត នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ទី២ ឈ្មោះ សុគន្ធ ភេទស្រី អាយុ៥៩ឆ្នាំ
មានស្រុកកំណើត នៅភូមិស្រង់ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ទី៣ ឈ្មោះ ចាន់ គា ភេទស្រី អាយុ២៧ឆ្នាំ
មានស្រុកកំណើត នៅខេត្តតាកែវ និងទី៤ ឈ្មោះ សុខ ភាព ភេទស្រី មានស្រុកកំណើត នៅខេត្តបាត់ដំ
បង ហើយបច្ចុប្បន្ន ពួកគេទាំង៤នាក់ រស់នៅសង្កាត់ ច្បាអំពៅទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយឡែក សមត្ថកិច្ចក៏បាន រឹបអូសវត្ថុ មួយចំនួនទៀត រួមមាន រថយន្តម៉ាកកាម៉ារី ស៊េរី៩១ ពណ៌ស
មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-0351 ដែលបើកបរ ដោយឈ្មោះ ចាន់ រិទ្ធី, មាសពិតចំនួន៥ជី ,
មាសក្លែងក្លាយ ចំនួន១ជី និងទូរស័ព្ទ ដៃ ចំនួន៣គ្រឿង។ បើតាមលោក អធិការនគរបាល ក្រុងព្រៃវែង
បច្ចុប្បន្ន ជនសង្ស័យទាំង៤ នាក់ និងវត្ថុតាង ត្រូវបានកម្លាំសមត្ថកិច្ចរបស់លោក បាននិងកំពុងកសាង
សំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា កម្លាំងនគរបាល ក្រុងព្រៃវែង ដឹកនាំដោយលោក ចាន់ ណារិទ្ធ បានបង្រ្កាបបទល្មើស
ជាបន្តបន្ទាប់ ដែលកើត មានឡើង នៅក្នុងក្រុងព្រៃវែង ដូចជា បញ្ហាគ្រឿងញៀន លួច និងបទល្មើស
ជាច្រើនផ្សេងទៀត ដើម្បីរក្សាសន្តិសុខ សម្រាប់ការរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ចាប់
តាំង ពីក្រុងព្រៃវែង ត្រូវបានបង្កើតឡើង។ ដោយឡែក បញ្ហាសណ្តាប់ធ្នាប់វិញ មិនមានអ្វីកើតឡើងធ្ងន់
ធ្ងរនោះឡើយ គឺសមត្ថកិច្ចបានខិតខំ ធ្វើ និងសម្រួលបាន យ៉ាងល្អដល់ ប្រជាពលរដ្ឋ មិនឲ្យមានការ
ឈឺក្បាល និងរិះគន់ ពីសំណាក់ ប្រជាពលរដ្ឋនោះទេ។
លោក ចាន់ ណារិទ្ធ បានបន្តថាដោយសារតែមានការណែនាំ និងបញ្ជាពីលោកស្នងការនគរបាលខេត្ត
ព្រៃវែង លោកបានដឹកនាំ កម្លាំងសមត្ថកិច្ច ខិតខំធ្វើការ បង្ក្រាបរាល់បទល្មើស នានា និងបន្តសកម្មភាព
នេះតទៅទៀត ដើម្បីអនុវត្ត តាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល