ភ្នំពេញ៖ ស្នងការរងក្រុងភ្នំពេញ លោក ប៊ន សំអាត បានប្រាប់ឲ្យដឹងថា អ្នកជក់ស៊ីហ្សា ចំនួន៣០នាក់ ក្នុងនោះមានមេការម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ព្រមជាមួយនឹងប្រដាប់ជក់ចំនួន៣៧គ្រឿង ត្រូវបានដកហូតផងដែរ ។
លោក ប៊ន សំអាត បានបន្តទៀតថា មនុស្សទាំងនេះ នឹងត្រូវនាំខ្លួនទៅសួរនាំ នៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត ។
សូមបញ្ជាក់ថា នៅម៉ោង២០៖៣០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ លោក ជា ម៉េត បានដឹកនាំកម្លាំងសមត្ថកិច្ចជាច្រើននាក់ បើកការចុះបង្ក្រាបទីតាំងមួយកន្លែង ជក់ស៊ីហ្សា នៅហាងឈ្មោះ Hang Over Avanue ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣២០ សង្កាត់បឹងកេងកងទី៣៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល