CamNews

ព័ត៌មានជាតិ 

៦នាក់ ដែលឈ្នះ ក្នុងការប្រកួតនិយាយ ភាសាអង់គ្លេស លក្ខណៈទូទៅ វគ្គដំបូង មាន៣នាក់ ជានិស្សិត IFL

ភ្នំពេញៈ ការប្រកួត និយាយភាសាអង់គ្លេស ជាលក្ខណៈទូទៅ វគ្គដំបូង ដែលធ្វើនៅ សាកល
វិទ្យាល័យ ន័រតុន កាលពីថ្ងៃទី៨ ខែធ្នូ កន្លងទៅនេះ បានបញ្ចប់ហើយ ដោយមាន និស្សិត៦នាក់
ឈ្នះ នៅក្នុងការ ប្រកួតនេះ ហើយក្នុងចំណោមពួកគេ មាន៣នាក់ មកពីវិទ្យាស្ថាន ភាសាបរទេស
(IFL) ។

កម្មវិធីនេះរៀបចំដោយ ក្រុមហ៊ុន ស្រ្ព៊ីបត ហ្វ៉ខេមបូឌា (Spring Board 4Cambodia ) សហការជា
មួយ ស្ថានទូត អង់គ្លេស ប្រចាំនៅកម្ពុជា និងមហាវិទ្យាល័យ មួយចំនួនទៀត នៅប្រទេសអង់គ្លេស
ដើម្បីលើក កម្ពស់សមត្ថភាព ក្នុងការនិយាយ ភាសាអង់គ្លេស របស់យុវជន នៅកម្ពុជា ឱ្យកាន់តែ
ទូលំទូលាយឡើង ។

កញ្ញា អ៊ុក លីនដា តំណាងក្រុមហ៊ុន  ស្រ្ពីងបតហ្វ៉ខេមបូឌា បានឱ្យដឹងថា ការប្រកួតនិយាយ ភាសា
អង់គ្លេស ជាលក្ខណៈទូទៅ នៅវគ្គដំបូងនេះ មានបេក្ខជន ចូលរួមចំនួន១៥នាក់ ក្នុងនោះត្រូវប្រកួត
ជម្រុះ រក៦នាក់ ទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលចាប់ផ្តើមនៅ សប្តាហ៍ ក្រោយនេះ ។
កញ្ញាឱ្យដឹងទៀតថា និស្សិតដែលឈ្នះ លើកនេះមាន ជា សុខហុង (IFL), សិទ្ធ សួនវិសាល (PUC),
ឌួង ដាដាលី (University of Health Sciences) , ឌួង ដារីតា (UP) , អួង ទីគិត្យា (IFL) និង ហ៊ុន ម៉េង
ហៀង (IFL) ។

គួរបញ្ជាក់ថា ការប្រកួត ជ្រើសរើសជើងឯក និយាយភាសាអង់គ្លេសថា្នក់ជាតិ សម្រាប់ឆ្នាំ២០១៣
មាន៥កម្រិត ផ្សេងៗពីគ្នា គឺការប្រកួតសម្រាប់ សិស្សវិទ្យាល័យ (អាយុ១២-១៧ឆ្នាំ) , សាកលវិទ្យា
ល័យ (ឆ្នាំទី១-ឆ្នាំទី៤) , ការប្រកួតលក្ខណៈទូទៅ (សម្រាប់សាធារណជន) និង ការប្រកួតសម្រាប់
សិស្ស នៅតាមអង្កការ ដែលអ្នកទទួលបានជ័យលាភី ពីការប្រកួត ទាំង៤នេះ នឹងបានទៅកម្សាន្ត
នៅប្រទេស អង់គ្លេស ។ ដោយឡែក មួយប្រភេទទៀត គឺជា ការប្រកួតនិយាយភាសារអង់គ្លេស ជា
លក្ខណៈអន្តរជាតិ ដែលមានសិស្ស-និស្សិតចម្រុះ មកពីបណ្តាសាលានានា នៅប្រទេស ផ្សេងៗ ។
វគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួត ទាំង៥កម្រិតនេះ នឹងធ្វើ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១២ខាងមុខ ហើយ
សិស្ស-និស្សិត ដែលទទួល បានជ័យលាភី ពីកម្មវិធីនេះ នឹងបានទៅកម្សាន្ត នៅប្រទេសអង់គ្លេស
ក្នុងខែកក្កដា ឆ្នាំ២០១៣ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ