(ជប៉ុន)៖ នាងNakagawa Yuko អ្នករាយការណ៍ព័ត៌មាន ពីឧតុនិយមដ៏មានប្រជាប្រិយភាពម្នាក់ នៅប្រទេសជប៉ុន ពេលនេះបានក្លាយជា ប្រធាន បទដ៏ក្តៅគគុកមួយ ដោយសារតែសម្រស់ ដ៏ទាក់ទាញរបស់នាង ធ្វើឲ្យមហាជនសឹងតែមិនជឿ ពីអាយុពិតឡើយថា នាងមានអាយុ៤៣ឆ្នាំ ហើយក៏នារីដែលបានរៀបការ រួចហើយដែរ ប៉ុន្តែបើឃើញពីរូបរាង និងមុខមាត់របស់នាងវិញ ហាក់ដូចជាមនុស្សមានវ័យ២០ឆ្នាំអ៉ីចឹង។
បញ្ហានេះ ធ្វើឲ្យអ្នកគាំទ្រ ដែលចូលចិត្តសម្រស់ ដ៏ផូរផង់របស់ Nakagawa Yuko ឆ្ងល់ថា មានរូបមន្តអ្វី ដែលធ្វើឲ្យនាងអាចរក្សាផ្ទៃមុខ និងរូបរាងនៅតែស្រស់ស្អាត បែបនេះ។ Yuko បានបញ្ចប់ការសិក្សា ផ្នែកភាសាអង់គ្លេស នៅមហាវិទ្យាល័យ Tsuda ហើយនាងក៏ចូលធ្វើការ ជាអ្នកផ្សាយពីអាកាសធាតុ នៅកម្មវិធីព័ត៌មាន TBS’ Morning Tenki ។
Yuko ប្រាប់អ្នកគាំទ្រថា វិធីរក្សាសម្រស់របស់នាងងាយទេ ដោយមួយថ្ងៃនាងងូតទឹកផ្កាឈូក ពីរដងគឺម្តងបន្ទាប់ពីភ្ញាក់ ពីដំណេក និងម្តងទៀត នៅមុនពេលចូលដំណេក ហើយនាងក៏ហាត់ធ្វើសរសៃ សាច់ដុំដោយចលនាយឺតៗ កំឡុងពេលងូតទឹកផងដែរ ។ ចំណែកអាហារវិញ ក៏ត្រូវការ តមច្រើនដែរ ដូចជាសាច់បរិភោគ មានការកំណត់ជាដើម៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី