CamNews

ព័ត៌មានជាតិ 

មន្ត្រីប៉េអឹម បាញ់មិត្តភ័ក្តិ សម្លាប់ ព្រោះតែខឹងនឹងមិត្តភ័ក្តិថា មានបើកល្បែស៊ីសង ខុសច្បាប់

កណ្តាលៈ បុគ្គលិកអង្គការ ស្ពានយុត្តិធម៌ អន្តរជាតិម្នាក់ ត្រូវបានស្លាប់ ដោយសារតែមិត្តភ័ក្តិ ជា
មន្ត្រីប៉េអឹមបាញ់ ១ គ្រាប់ ព្រោះតែខឹង នឹងជនរងគ្រោះថា ទីតាំងរបស់គេ មានបង្កប់ល្បែងស៊ីសង
ដោយខុសច្បាប់។  ហេតុការណ៍នេះ កើត ឡើង កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ កាលពីថ្ងៃ
ទី១២ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅក្បែរ អតីត រោងកុនតាខ្មៅចាស់ ក្នុង ភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្ត
កណ្តាល ។

លោក ស៊ឹម ប៊ុនបណ្ឌិត អធិការនគរបាល ក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ហួត
ប៊ុននិក ភេទប្រុស អាយុ ៣២ ឆ្នាំ មានមុខរបរ ជាបុគ្គលិក អង្គការស្ពានយុត្តិធម៌ អន្តរជាតិ រងរបួសលើ
ដោះខាងស្តាំ ចំណែកជនដៃដល់ មានឈ្មោះ ព្រាប ប៊ុនសុង ហៅ ហុង ភេទប្រុស អាយុ ២៨ ឆ្នាំ មាន
មុខរបរ ជាមន្ត្រី កងរាជអាវុធហត្ថខេត្តកណ្តាល មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ទោ រស់នៅក្នុងភូមិតា
ខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានស្រុកកំណើត នៅភូមិស្ទឹង ឃុំស្ទឹង ស្រុកពញាក្រែក ខេត្តកំពង់ចាម
ប្រើប្រាស់កំាភ្លើងខ្លីមួយដើម ម៉ាកឡុក ។

ប្រភពព័ត៌មានមួយ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ រួមនឹងមិត្តភ័ក្តិជា
ច្រើនទៀតបានបបួលគ្នាផឹកស៊ី ឮនៅក្បែរទីតាំងហាងកាហ្វេ និងស្នុកឃ័រ របស់ជនសង្ស័យខណៈកំពុង
តែផឹកស៊ី ស្រាប់ជនរងគ្រោះ ចេះតែ បង្អាប់ ជនដៃដល់ពីនេះ ពីនោះជារឿយៗ ពេលនោះធ្វើឲ្យជនដៃ
ដល់ កាន់តែក្តៅស្លឹកត្រចៀក ក៏លាន់មាត់ថា ហ្នែង បង្អាប់តិចអញ បាញ់សម្លាប់ចោល ជនរងគ្រោះ
ឆ្លើយលេងមកវិញថា ឯងហ៊ានបាញ់អញ អញនឹងប្រាប់គេថា ទីតាំងរបស់ហ្អែង មានបង្កប់ល្បែងស៊ី
សងខ្នាតធំបៀរ និងអាប៉ោង ពេលនោះជនដៃ ដល់កាន់តែខឹងរួចលាន់មាត់ថា បើហ្នែងប្រាប់គេ បាញ់
ហ្នែង ចោលតែម្តងទៅ ហើយក៏បានដកកាំភ្លើង បាញ់សំដៅទៅលើជនរងគ្រោះ ១ គ្រាប់ចំ លើដោះ
ខាងស្តាំ បណ្តាលឲ្យជនរងគ្រោះ ដួលហូរឈាមកខ្លាក់ ហើយពេលនោះ ជនដៃដល់ ពុំបានគេចខ្លួន
ទៅណានោះទេ ក្រោយមកក៏បបួលគ្នីគ្នា របស់គេ លើកជនរងគ្រោះដាក់លើម៉ូតូ ដឹកយកទៅសង្គ្រោះ
ពេលដឹកដល់មុខ មន្ទីរពេទ្យសម្ភពបញ្ញា ជនរងគ្រោះ ក៏ដាច់ខ្យល់ស្លាប់ នៅទីនោះ ជនដៃដល់រួម នឹង
មិត្តភ័ក្តិ ក៏បានដាក់ជនរងគ្រោះចោលនៅទី នោះ រួចក៏បានត្រឡប់ ទៅយកកាំភ្លើងមកទម្លាក់ចោល
នៅក្បែរកន្លែងកើតហេតុវិញ ទើបនាំគ្នាគេចខ្លួន ។

ប្រភពបានបន្តថា ក្រោយពេលកើតហេតុ នគរបាល បានចុះទៅពិនិត្យកន្លែងកើតហេតុ រួចប្រមូលវត្ថុ
តាង មករក្សាទុក ប៉ុន្តែនៅផ្ទះរបស់ជនរងគ្រោះ នគរបាលប្រទះឃើញមានដាក់កាមេរ៉ាសុវត្ថិភាព ៤
ទៅ៥គ្រឿង ដើម្បីការពារ ក្រែងមាននរ ណាប្លែកមុខមក គេនឹងបញ្ឈប់សកម្មភាព លេងល្បែងស៊ីសង
របស់គេភ្លាមៗ  ហើយនៅនឹងតុផឹកស៊ីរបស់ពួកគេនោះ ក៏មាន ដាក់កាមរ៉ាផងដែរ ដែលអាចថតគ្រប់
សកម្មភាពទាំងអស់ និងរកឃើញកាំភ្លើងខ្លីមួយដើម ម៉ាក ឡុក ដែលមានគ្រាប់១១ គ្រាប់ របស់ជនដៃ
ដល់ និងបានរកឃើញសំបកកំទុះមួយ នៅក្បែកន្លែងផឹកស៊ី ។

ប្រភពបានបន្តថា នៅក្នុងហាងកាហ្វេ និងស្នុកឃ័រ គេឃើញមានតាំងអាជ្ញាប័ណ្ណ ទេសចរណ៍មួយ
សន្លឹកអនុវត្ត តាមប្រការ លេខ ០៧៦ ប្រ.ក ចុះថ្ងៃទី១៣ ខែ០៦ ឆ្នាំ២០១៣ របស់ក្រសួងទេសចរណ៍
មន្ទីរទេសចរណ៍ ខេត្តកណ្តាល ដើម្បីប្រកប អាជីវកម្ម កីឡាទេសចរណ៍ (ស្នុកឃ័រ) ប៉ុន្តែការបើកស្នុក
ឃ័រនេះ គ្រាន់ជាលេសប៉ុណ្ណោះទេ ទីតាំងនេះ បានបង្កប់ល្បែងស៊ី សង នៅខាងក្នុងយ៉ាងគគ្រឹកគគ្រេង
ដែលជាខ្នាតធំមួយ លេងម្តងរាប់រយដុល្លារ មិនដឹងថា ក្រសួងទេសចរណ៍ ខេត្ត កណ្តាលដឹងដែរឬអត់
ឬមួយក៏ដឹងដែរធ្វើជាមិនដឹង ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ជនសង្ស័យ ព្រាប ប៊ុនសុង

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ