CamNews

ព័ត៌មានជាតិ 

ជិះជ្រុលផ្លូវ បកក្រោយកៀរ រនាំងដែកពុះ ចែកផ្លូវទ្រេត អស់៥ផ្ទាំង ទាំងកណ្តាល អាធ្រាត្រ

ភ្នំពេញៈ កូរ៉ូឡាមួយគ្រឿង ជ្រុលចង្កូតកៀ ររនាំងដែកពុះចែក ផ្លូវទ្រេត អស់៥ ផ្ទាំង ហើយដាច់
កាឡេមុខ ខាងឆ្វេង ខណៈជិះបកក្រោយ ស្ថិតនៅផ្លូវព្រះមុនីវង្ស មុខផ្សារទំនើប ប៊ិកអេ ចាស់
ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅម៉ោង១ និង៥០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧
ខែធ្នូ ឆ្នាំ២០១២។

អ្នកដំណើរ បានឲ្យដឹងថា រថយន្តកូរ៉ូឡា នោះ បានបុករនាំដែកពុះចែកផ្លូវ ខណៈអ្នកបើកបរ ជិះ
ត្រឡប់ក្រោយ ហើយរថយន្តក៏បាន ដាច់កាឡេមុខខាងឆ្វេង ទៅមុខលែងរួច ភ្លាមនោះដែរ ក្រុម
ប្រជាពលរដ្ឋក៏បាននាំគ្នាជួយទាក់កង់ និងនាំគ្នារុញរថយន្តនោះទៅចិញ្ចើមផ្លូវក្លាយស្ទះចរាចរណ៍។

អ្នកដំណើរម្នាក់ទៀត បានឲ្យដឹងថា មុនហេតុការណ៍បន្តិច រថយន្តកូរ៉ូឡា ពណ៌សដែលបង្កហេតុនេះ
បានបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់ដល់ម្តុំមុខផ្សារប៊ិកអេ ក៏បានបត់ចង្កូត
មកក្រោយវិញ រួចក៏ជ្រុលទៅបុករនាំងដែក ពុះចែកផ្លូវព្រះមុនីវង្សអស់៥ ផ្ទាំង។

អ្នកដំណើរនោះក៏បានបញ្ជាក់ទៀតថា ហេតុការណ៍ពុំបណ្តាលឲ្យម្ចាស់រថយន្ត ឬក៏អ្នកដំណើរណា
ម្នាក់រងគ្រោះថ្នាក់ នោះទេ ពោលគឺគ្រាន់តែ ខូចខាតរថយន្ត និងទ្រេតរនាំងដែកពុះចែកផ្លូវព្រះមុនី
វង្សតែ៥ ផ្ទាំងប៉ុណ្ណោះ។

សាក្សីម្នាក់ទៀតក៏បាននិយាយដែរថា ក្រោយរថយន្តកូរ៉ូឡា បុករនាំងដែកចែកផ្លូវ ប្រជាពលរដ្ឋនៅ
នីនោះបាននាំគ្នាជួយធាក់កង់រថយន្ត ដែលដាច់កាឡេ វេចេញក្រៅឲ្យចូលទៅធម្មតាវិញ តែធាក់មិន
ចូលទេព្រោះ ដាច់កាឡេបាត់ ទៅហើយ ក្រោយមកពួកគាត់ក៏នាំគ្នាជួយ រុញរថយន្តអែបទៅចិញ្ចើម
ផ្លូវដើម្បីកុំឲ្យស្ទះចរាចរណ៍ ។

មន្រ្តីនគរបាល ដែលចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា រថយន្តកូរ៉ូឡាបង្កហេតុនេះ នឹងត្រូវ
យកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីធ្វើការពិន័យ ទៅតាមផ្លូវច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ