(ភ្នំពេញ)៖ តារាសម្តែងក្រសោប បានតំណែងតួអង្គជំទាវ និងម្តាយស្ទើរគ្រប់សាច់រឿង កញ្ញា ហេង ស្រីពេជ្រ ក្រោយពីធ្លាប់បរាជ័យស្នេហា អស់រយៈកាល៤ឆ្នាំមកនោះ ពេលនេះមានប្រភពបង្ហើបប្រាប់ថា ទ្វាបេះដូងត្រូវបានបើកទទួល យកស្នេហាជាថ្មីវិញ បន្ទាប់មានបុរសៗជាច្រើន ទាំងក្នុង និងក្រៅស្រុកកំពុងតែតាមប្រមាញ់សុំស្នេហ៍នាង ជាហូរហែ។
តារាស្រីសម្តីផ្អែម កញ្ញា ហេង ស្រីពេជ្រ ក្រោយពីបានប្រកាស ដោយសម្រេចចិត្តបើកបេះដូងជាថ្មី ទទួលយកបុរសដែលស័ក្ដិសម ធ្វើជាគូគាប់ បន្ទាប់ពីនាងបានបិទបេះដូង មួយរយៈកន្លងមក ពេលនេះត្រូវបានគេដឹងថា មានបុរសជាច្រើនកំពុង តែតាមផ្គាប់ចិត្ត ដើម្បីបានក្លាយជាម្ចាស់បេះដូងរបស់នាង ។
ប្រភពពីចង្កោមសិល្បៈ បានឲ្យដឹងថា តារាសម្តែងស្រី ហេង ស្រីពេជ្រ មួយរយៈពេលមានបុរសជាច្រើនកំពុងតែតាមលួងលោម និងយកចិត្តនាងក្នុងគោលបំណង ចង់បានសេចក្តីស្រលាញ់ពីនាង។ក៏ប៉ុន្តែគេមិនដឹងនៅឡើយទេថា តើបុរសណាមួយដែលមានសំណាង អាចចូលខ្លួនមកឃុំគ្រងបេះដូង របស់ ស្រីពេជ្រ ជាថ្មីបាន។
ឆ្លើយតបពត៌មានខាងលើនេះ ហេង ស្រីពេជ្រ បានថ្លែងប្រាប់គេហទំព័រ Khmertalking តាមទូរស័ព្ទដោយទទួលស្គាល់ថា នាងពិតជាបើកបេះដូង រងចាំទទួលស្នេហ៍ថ្មី ពីបុរសដែលស្រលាញ់ចង់រៀបការ រស់នៅជាមួយគ្នាជាគួអនាគតមែន។ ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់មើលត្រូវចិត្តបុរសណាម្នាក់នៅឡើយទេ។
កញ្ញា ហេង ស្រីពេជ្រ បានបញ្ជាក់ប្រាប់ពីលក្ខណៈសម្បត្តិបុរស ដែលនាងត្រូវជ្រើសយកធ្វើជាគូអនាគតថា បុរសដែលនាងព្រមទទួលរួមដំណើរជីវិតជាមួយគ្នា លុះត្រាទាន់តែបុរសម្នាក់នោះចេះស្រឡាញ់គោរព ឲ្យតម្លៃនាង និងក្រុមគ្រួសារ។ មិនសំខាន់លើរូបសម្បតិ្ត ការងារនៅតាមក្រុមហ៊ុន ឬជាមន្រ្តីរាជការនោះឡើយ ពោលអ្វីដែលសំខាន់ គឺការស្រលាញ់គ្នា ចេះមើលថែរហូតចាស់រៀងខ្លួន។
តារាសម្តែងដែលកំពុងមមាញឹកខ្លាំង សម្រាប់អាជីពសិល្បៈ ហេង ស្រីពេជ្រ ត្រូវបានគេចាំថា កន្លងនាងធ្លាប់បែកបាក់ស្នេហាជាមួយ និងបុរសក្រៅស្រុកម្តងរួចមកហើយ។ ក្រោយពីបានបែកបាក់ស្នេហ៍នោះ នាងធ្លាប់បានប្រកាសបិទបេះដូងមួយរយៈធំ។ ប៉ុន្តែថ្មីៗនេះ ស្រីពេជ្រ ក៏បានសម្រេចចិត្តបើកបេះដូង ទទួលយកស្នេហាជាថ្មី ក្រោយពេលក្រុមគ្រួសារចង់ឲ្យនាងមានស្វាមីផងដែរ។
សូមបញ្ជាក់ថា កញ្ញា ហេង ស្រីពេជ្រ បច្ចុប្បន្ននេះ កំពុងតែក្រសោមបានតំណែង ជាតួជំទាវ និងតួម្ដាយ ជាច្រើនរឿង ក្នុងនោះរួមមាន រឿង«ចិត្តស្អប់បង្កប់ស្នេហ៍, បំណុលប្រាក់ជំពាក់ស្នេហ៍,ស្នេហ៍ពនេចរ,នំប៉័ងសុបិនស្នេហ៍,ចំណារព្រហ្មលិខិត, កូនអ្នកនេសាទ ,ខ្មោចប្រពន្ធស្ដេចល្បែង, ទឹកកន្លះក្អម» ព្រមទាំងការសម្ដែងបទចម្រៀងខារ៉ាអូខេក្នុងផលិតកម្ម ហង្សមាស សាន់ដេ និងថោន ជាច្រើនទៀតផងដែរ ៕















ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី