ភ្នំពេញ៖ រូបថតស្រាតឱបគ្នារបស់គូស្នេហ៍មួយគូ ត្រូវបានគេបង្ហោះពេញ Facebook ហើយរូបភាពនោះ មិនតែធ្វើឲ្យពួកគេល្បីទេ ថែមទាំងត្រូវគេជេរផងដែរ ចំពោះទង្វើដ៏ស្មោកគ្រោកនេះ ។
គូស្នេហ៍ដែលរួមរ័កគ្នា រួចបង្ហោះរូបភាពអាសអាភាសក្នុង Facebook ត្រូវបានគេដឹងថា ជានិស្សិតរៀន នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដោយរូបភាពនោះ ត្រូវបានគេប្រទះឃើញ កាលពីពេលថ្មីៗនេះ តាមរយៈការ Shear តៗគ្នា ។
យ៉ាងណាគូស្នេហ៍ទាំងពីរ រួមរ័កគ្នាជារឿងធម្មតា របស់មនុស្សលោក ប៉ុន្តែមិនធម្មតាត្រង់ថា ហេតុអ្វីពួក គេរួមរ័កគ្នាហើយ ចាំបាច់ថតរូបបង្ហោះ ធ្វើអ្វីទៀត? ។ មជ្ឈដ្ឋានមួយចំនួន បាននិយាយថា ការបង្ហោះរូប ស្រាតរបស់ពួកគេ អាចប្រហែលជាភាគីណាម្នាក់ មានចិត្តវៀចវេរ ចង់បែកគ្នា ទើបម្នាក់ផ្សេងទៀត មិនព្រមក៏បង្ហោះរូបភាព ឲ្យធ្លាក់រណ្តៅទាំងអស់គ្នា តែម្តងទៅ ។ យ៉ាងណានេះគ្រាន់តែជាការសន្និដ្ឋានក្រៅផ្លូវការប៉ុណ្ណោះ។
នេះជាបទពិសោធន៍មួយ សម្រាប់យុវ័យដទៃទៀត សូមធ្វើការប្រុយប្រយ័ត្ន ចំពោះទង្វើរបស់ខ្លួន ជៀសវាងដូចគូស្នេហ៍ ទាំងពីរខាងលើ ៕