តៃវ៉ាន់ ៖ រៀបការជាមួយនិងគ្នាកាលពីឆ្នាំ ២០១៣ លោក Vanness Wu និងនាង Arissa Cheo ទីបំផុតក៏ត្រូវដើរដល់ផ្លូវបញ្ចប់ ក្រោយពីរួមរស់ជាមួយនិងគ្នាអស់រយៈពេល ៥ ឆ្នាំ ។
មួយរយៈចុងក្រោយ ជីវីតប្តីប្រពន្ធមួយគូនេះ គឺមិនបានបង្ហាញភាពផ្អែមល្អែមនៅលើបណ្តាញសង្គមនោះទេ ដែលជាហេតុធ្វើឲ្យហ្វេនមានការងើយឆ្ងល់យ៉ាងខ្លាំង ។
យោងតាមការបង្ហោះរបស់ មេធាវីនាង Arissa Cheo បានសរសេរថា "ភ្ញៀវរបស់ខ្ញុំគឺជាមនុស្សម្នាក់ដែលតែងតែជឿជាក់ទៅលើជីវីតអាពាហ៍ពិពាហ៍។ ប៉ុន្តែបន្ទាប់ពីស្វាមីព្យាយាមផ្ញើរលិខិតលែងលះជាច្រើនដង គឺនាងគ្មានជម្រើសនោះទេ។ បន្ទាប់មកនាងក៏សម្រេចចិត្តបញ្ចប់ភាពឈឺចាប់ ដោយការលែងលះ" ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
អ្វីដែលមិនគួរឲ្យជឿនោះគឺ តួប្រុសក្នុងរឿង F4 និងកូនស្រីមហាសេដ្ឋីសិង្ហបុរីរូបនេះ បានស្វែងយល់ចិត្តគ្នាដល់ទៅ ៧ ឆ្នាំមុនពេលរៀបការ ។ នៅក្នុងរយៈពេល ៧ ឆ្នាំជាសង្សារនឹងគ្នា គឺពួកគេមានបញ្ហាជាមួយគ្នា ២ ដង ប៉ុន្តែលោក Vanness បានទៅតាមអង្វរមិត្តស្រីដើម្បីជានាគ្នាវិញ ទើបនាង Arissa ទុកឱកាសឲ្យដោយគិតថា លោក Vanness នឹងកែប្រែដើម្បីនាង ។
ក្រោយមកអ្នកទាំងពីរក៏សម្រេចចិត្តរៀបការនៅក្នុងឆ្នាំ ២០១៣ ។ បង្កើតជីវីតអាពាហ៍ពិពាហ៍ដ៏រីករាយមិនបានប៉ុន្មាន អ្នកទាំងពីរបានលេចលឺពាក្យចចាមអារាមថា ជួបរឿងរកាំរកូសជាមួយគ្នាជាច្រើនលើកច្រើនសារ រហូតដល់ឈានដល់ការលែងលះ ប៉ុន្តែនាង Arissa មិនព្រមលែងលះ ។
ប្រភពដដែលបន្តទៀតថា ដោយសារតែលោក Vanness ព្យាយាមផ្ញើរលិខិតលែងលះមកដដែលពេក ទើបពេលនេះនាង Arissa Cheo សម្រេចចិត្តលែងលះជាផ្លូវការ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ asianpopnews