(បាត់ដំបង)៖ នារីវ័យ២០ឆ្នាំម្នាក់ មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ បានសម្រេចចិត្តចងកសម្លាប់ខ្លួន ចោលឪពុកម្តាយទាំងក្តីអាឡោះអាល័យជាពន់ពេក ហេតុការណ៍ចងកសម្លាប់ខ្លួន បង្កជាការភ្ញាក់ផ្អើលនេះ បានកើតឡើងនាម៉ោង៥៖៣៧នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្រុមទី១២ភូមិអណ្តូងចេញសង្កាត់អូរចា ក្រុងបាត់ដំបងខេត្តបាត់ដំបង ។
ស្ត្រីវ័យក្មេងដែលសម្រេចចិត្តចងកសម្លាប់ខ្លួនទាំងវ័យក្មេង គឺមានឈ្មោះ សុជាតា ភេទស្រីអាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើស។
សមត្ថកិច្ចបមូលដ្ឋានចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យបានបញ្ជាក់ថា នារីរងគ្រោះខាងលើពិតជា ចងកធ្វើអតឃាតសម្លាប់ខ្លួនពិតប្រាកដមែន ដោយសារនាងមានបញ្ហាផ្លូវចិត្តពិតប្រាកដមែន។ បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច សពនារីខាងលើត្រូវបានសមត្ថកិច្ចប្រគល់ ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី