CamNews

ភាពយន្ត 

ការបើកដំណើរការឡើងវិញរបស់រោងភាពយន្តនៅក្នុងប្រទេសកម្ពុជា

បន្ទាប់ពីផ្អាកដំណើរការរោងភាពយន្តអស់រយៈពេលជាង៤ខែដើម្បីទប់ស្កាត់ជំងឺ Covid​ 19 ឥឡូវនេះរោងភាពយន្តទាំងអស់ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញចាប់ពីថ្ងៃនេះតទៅហើយ។

ការបើករោងភាពយន្តឡើងវិញនេះគឺស្ថិតនៅក្នុងការត្រួតពិនិត្យយ៉ាងតឹងរឹងពីបុគ្គលិករោងភាពយន្តដោយមានការផ្តល់ជូននូវជែលអាកុលលាងសំអាតដៃ ត្រូវពាក់ម៉ាស ការវាស់កំដៅ និងមានគំលាតក្នុងការអង្គុយទស្សនាខ្សែភាពយន្តជានិច្ច។ នេះជាមូលហេតុដែលធ្វើឲ្យអ្នកសេ្នហាវិស័យកុនមានភាពជឿជាក់ចំពោះសុវត្ថិភាពដែលពួកគេទទួលបាន និងមកទស្សនានៅក្នុងរោងភាពយន្ត។

ក្រៅពីនេះខាងរោងភាពយន្តក៏បានធ្វើការចាក់បញ្ចាំងរឿងដែលធ្លាប់ចាក់កន្លងមកឡើងវិញដែលមានសម្រាប់អ្នកមកបែបគ្រួសារ អ្នកចូលចិត្តទស្សនារឿងវាយប្រហារ និងអ្នកចូលចិត្តរឿងបែបរន្ធត់ផងដែរ។

រឿងបែបគ្រួសារមានដូចជា Dolittle, Sonic The Hedgehog, The Call of the Wild, Onward, Frozen 2, Spies in Disguise ។ រឿងបែបវាយប្រហារមានដូចជា 1917, Bad Boys for Life, Jumanji: The Next Level, Bloodshot, Hobbs & Shaw ចំណែកឯរឿងរន្ធត់វិញមានដូចជា The Invisible Man, Crawl, Train to Busan, The Captain ។