CamNews

តារា 

យឹម តាស្រង់ ត្រូវ​គេ​ដៀល​ថា ខួរ​​ក្បាល​​មាន​​បញ្ហា ក្រោយ​​បទ «ស៊ី​ចេក​ផឹក​ទឹក» រង​​ការ​​រិះ​​គន់​​ជា

(ភ្នំពេញ)៖ សន្ទុះនៃបទមិនចំលងកើនឡើង បទចម្រៀងចំលងទំនុកពីគេ ក៏ក្លាយជាប្រធានបទដ៏ក្ដៅគគុក បទចម្រៀង «ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ និង​បទ ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន» ត្រូវបានរងព្យុះសំឡេងរិះគន់ធ្ងន់ៗ រហូតធ្វើឲ្យអ្នកនិពន្ធ លោក ងួន សុបិន ស្ទើរតែបាក់ទឹកចិត្តក្នុងការតែងនិពន្ធ ព្រោះលោកឈឺចិត្តនឹងពាក្យសំដីដៀលត្មិះពីសំណាក់អ្នកលេងបណ្ដាញសង្គម។

កាលពីម្សិលមិញ បទចម្រៀង «ស៊ីចេក ផឹកទឹក» ដែលបានបកស្រាយដោយនាង និរត្តន៍ តារាចម្រៀងរបស់ផលិតកម្មថោន ត្រូវ​បាន​ចែក​រំលែក​សារ​ជា​ថ្មី ដែល​បទ​នេះ​ចេញ​លក់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មីនា នោះ ហើយបទចម្រៀងនេះទៀតសោត ត្រូវបានចេញដើម្បីរាំកំសាន្តក្នុងពេលចូលឆ្នាំ។

សំឡេងរិះគន់បានផ្ទុះឡើងសារជាថ្មី ក្រោយពីនាង និរត្តន៍ តារាចម្រៀងជើងថ្មីថោន បានយកទៅបកស្រាយលើឆាកតន្ត្រីរបស់បាយ័ន។

ប្រិយមិត្តមួយចំនួនបានដៀលត្មិះធ្ងន់ៗ ទៅលើអត្ថន័យនៃការនិពន្ធ ព្រោះបទចម្រៀងនេះ គ្មានលឺពាក្យផ្សេងៗ ក្រៅពីស៊ីចេក ផឹកទឹក ប្រិយមិត្តម្នាក់បាននិយាយថា អ្នកនិពន្ធបទចម្រៀងហ្នឹង ប្រហែលមានបញ្ហាខួរក្បាលហើយមើលទៅ រួចអ្នកច្រៀងហ្នឹងមុខក្រាស់អ្នកចេះខ្មាស់គេ។

រីឯប្រិយមិត្តផ្សេងទៀតបាននិយាយថា អ្នកនិពន្ធរូបនេះប្រហែលស្រេកឃ្លានតណ្ហាខ្លាំងហើយ បានជានិពន្ធចេញមកបែបហ្នឹង។

ចំនែកឯកញ្ញា និរត្តន៍ ធ្លាប់បាននិយាយថា នាងច្រៀងតាមតែបទចម្រៀងដែលគេនិពន្ធ នឹងក្រុមហ៊ុនដាក់ឲ្យប៉ុណ្ណោះ ព្រោះ​បទ​ចម្រៀង​នេះ​មិន​មែន​មិន​ធ្លាប់​មាន​សំឡេង​រិះ​គន់​ទេ គឹមានតាំងពីមុនពេលចូលឆ្នាំខ្មែរទៀតផង។

កន្លងមកគេធ្លាប់បាន លោក យឹម តាស្រង់ ឲ្យដំបូន្មានលោក កែវ វាសនា ម្ចាស់បទ «ស៊ីបានចេះតែស៊ីទៅ» ថា​ដើរ​កាត់​ភ្លៀង​តែង​តែ​ទទឹក តែ​ពេល​នេះដល់​​វគ្គ​លោក​ម្ដង ហាក់​ដូច​មិន​មាន​ទាន់មានប្រតិកម្មយ៉ាងណាទេ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Yem tasrong