CamNews

ព័ត៌មានជាតិ 

អគ្គិភ័យយ៉ាង សន្ធោសន្ធៅ ឆាបឆេះផ្ទះ ប្រជាពលរដ្ឋ ស្រុកមង្គលបុរី

បន្ទាយមានជ័យ៖ អគ្គិភ័យបានឆាបឆេះយ៉ាង សន្ធោសន្ធៅ បំផ្លាញតូបលក់គ្រឿងទេស និងផ្ទះ
ប្រជាពលរដ្ឋអស់ជាច្រើន នៅល្ងាចថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយ
ផ្លូវជាតិលេខ៥ ក្នុងឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យខាងលើនេះ បានឆាបឆេះពីម៉ោង
ប្រមាណជា ៤ ល្ងាចថ្ងៃនេះ បណ្តាលមកពីកំពប់សាំងដបនៅក្នុងផ្ទះមួយនៅក្នុងភូមិកើតហេតុ
ខាងលើ រួចក៏ឆាបឆេះយ៉ាងលឿន ទៅផ្ទះផ្សេងៗទៀតនៅក្បែរនោះ។

ទោះបីជាយ៉ាងណា ទាំងកម្លាំងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងរថយន្តពន្លត់អគ្គិភ័យពីស្នង
ការដ្ឋាននគរ បាលខេត្តចំនួន២ គ្រឿង បានចេញទៅជួយអន្តរាគមន៍ តែគេមិនដឹងថា អាចជួយ
សង្រ្គោះបានប៉ុណ្ណានោះទេ ព្រោះកន្លែងកើតហេតុមានចម្ងាយឆ្ងាយពីទីរួមខេត្ត។ ដូច្នេះលទ្ធផល
ពិតជាធ្ងន់ធ្ងរហើយទំរាំតែរថយន្តពន្លត់អគ្គិ ភ័យធ្វើដំណើរទៅដល់នោះ។

ក្រោយពីការជួយអន្តរាគមន៍យ៉ាងញាប់ដៃញាប់ជើង ទាំងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋផងនោះ
អគ្គិភ័យកំណាចមួយនេះ ត្រូវបានពន្លត់ឲ្យរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោងប្រមាណជា ៥ល្ងាច
ថ្ងៃដដែល បន្ទាប់ពីឆាបឆេះបំផ្លាញ់តូបលក់ដូរគ្រឿងទេស និងផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងនោះ។
តែទំហំ នៃការខូចខាត មិនទាន់មានលទ្ធផលទេ តែមិនតិចនោះឡើយ។

បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ មាននារីម្នាក់ បានជិះម៉ូតូទៅបុកនឹង
កន្លែងដាក់សាំងដបលក់ បណ្តាលឲ្យដបសាំងធ្លាក់ទៅលើម៉ាស៊ីន ម៉ូតូ ដែលកំពុងក្តៅ ក៏បណ្តាលឲ្យ
ឆាបឆេះតែម្តង។ ក្នុងហេតុការណ៍អគ្គិភ័យនេះ ក៏បណ្តាលឲ្យម៉ូតូ២គ្រឿង ឆាបឆេះទាំងស្រុងផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ