CamNews

ព័ត៌មានជាតិ 

សង្ស័យខូចចិត្ត សង្សាសុំបែក លោតសម្លាប់ ខ្លួនពីជាន់ទី១១

ភ្នំពេញ៖ យុវជនវ័យក្មេង ជាកម្មករសំណង់ម្នាក់ អាយុ២១ឆ្នាំ បានសម្រេច បញ្ចប់ជីវិត ដោយលោតសម្លាប់ ពីលើអាគារជាន់ទី១១ (កម្ពស់ជាង៦០ម៉ែត្រ) ក្នុងការដ្ឋានសំណង់ខុនដូ កំពុងសាងសង់ ស្ថិតនៅដីឡូតលេខ ២៦-២៨ ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា នៅម៉ោងប្រមាណ ៩៖៣០នាទីយប់ ថ្ងៃសុក្រនេះ ។

លោក កេ្រត សខិរីន អធិការរងខណ្ឌដូនពេញ បានថ្លែងប្រាប់ថា ការលោតសម្លាប់ខ្លួន របស់យុវជននេះ សង្ស័យខូចចិត្ត រឿងសង្សាសុំបែក ហើយ ជនរងគ្រោះឈ្មោះ ប៉ាក ហ៊ុន មានស្រុកកំណើត នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕

ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news