(អាមេរិក)៖ គ្រួសារ ហ៊ីលតុន (Paris Hilton) គឺជាត្រកូលទី១ ដែលមានសណ្ឋាគារលំដាប់ខ្នាតអន្តរជាតិដ៏ធំ ហើយល្បីល្បាញខាងជំនួញ ប៉ុន្តែទន្ទឹមនឹងកេរ្តិ៍ឈ្មោះ ដ៏ល្បីដែលទស្សនិកជនបានដឹងនេះ នៅមានរឿងរ៉ាវខ្លះ ស្ថិតក្នុងអាថ៌កបាំង ដែលគ្រួសារនេះមិនចង់ឲ្យនរណាដឹងឡើយ។ លោកអ្នកពិតជាឆ្ងល់ថា តើប្រវត្តិគ្រួសារតារាចម្រៀង សិចស៊ីដ៏ស្រស់ស្អាត ប៉ារីស ហ៊ីលតុន (Paris Hilton)មានអ្វីលាក់បាំង?
-ប្អូនប្រុសពៅរបស់ ប៉ារីស ហ៊ីលតុន អាយុ២២ឆ្នាំ លោក ខុនរ៉ាដ ហ៊ីលតុន ជាមនុស្សញៀនថ្នាំ តាំងពីនៅយុវវ័យ ហើយពិបាកនឹងកែខ្លួនណាស់ ដោយពេលមួយនោះ គេគំរាមសម្លាប់អ្នកដំណើរម្នាក់ នៅលើយន្តហោះទៀតផង រហូតត្រូវចាប់ខ្លួន និងកាត់ទោសជាប់ពន្ធនាគារមួយរយៈ។ មិនត្រឹមតែប្រើថ្នាំខុសច្បាប់ប៉ុណ្ណោះទេ ខុនរ៉ាដ និងសមាជិកគ្រួសារខ្លះ ថែមទាំងពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនទៀតផង ដោយប៉ូលិសរឹបអូសបានថ្នាំ កូកាអ៉ីន៤០០គីឡូក្រាម ពីក្នុងកសិដ្ឋានមួយដែលត្រូវបានអះអាងថា ជាកម្មសិទ្ធិរបស់គ្រួសារនេះ។
-ទោះបីមានឈ្មោះ ជាគ្រួសារមហាសេដ្ឋីក៏ដោយ ប៉ុន្តែរឿងខ្លះក៏មិនសុទ្ធតែអាចដោះស្រាយបានដែរ។ កន្លងមកខុនរ៉ាដ ហ៊ីលតុន ធ្លាប់សុំខ្ចីលុយពីអ្នកបម្រើក្នុងសណ្ឋាគារ ៥០០ដុល្លារ ព្រោះតែវក់នឹងល្បែងស៊ីសង។
-នៅពេលបញ្ហាញៀនថ្នាំជ្រៀតចូល ក្នុងគ្រួសារហើយនោះ ប៉ារីស ហ៊ីលតុន (Paris Hilton) ក៏មិនមែនជាតារាចម្រៀងក្មេងខ្ចីស្រស់ស្អាត ក្នុងអារម្មណ៍ទស្សនិកជន ម្យ៉ាងទេ នាងក៏ពាក់ព័ន្ធនឹងការប្រើថ្នាំញៀន ជាមួយមិត្តប្រុស ហើយសមត្ថកិច្ចក៏ធ្លាប់ឆែកឃើញកញ្ឆា ខុសច្បាប់ក្នុងកាបូបដៃ របស់តារាចម្រៀងសិចស៊ីរូបនេះ ទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង