CamNews

តារា 

តារាស្រីវ័យ៤៣ ឆ្នាំ Li Bingbing ចេញមុខបង្អួតសម្រស់សាច់សខ្ចី ក្មេងឃើញសូមខ្មាស់

ព័ត៌មានកំសាន្ត ៖ តារាស្រីមួយរូបដែលមានឈ្មោះថា Li Bingbing ដែលត្រូវជាតារាសម្តែងផង និងតារាចម្រៀងផង ហើយកាលពីពេលថ្មីនេះបានធ្វើការចែករំលែករូបថតរបស់នាង នៅក្នុងឈុតសម្លៀកបំពាក់ហាត់ប្រាណ​ដោយមិនទាន់បានធ្វើការតុបតែងមុខអ្វីទាំងអស់ តែនាងនៅតែមានមុខមាត់ក្មេងនិងគួរឲ្យស្រលាញ់ដដែល ហើយអ្វីដែលសំខាន់នោះគឺ នាងមានអាយុដល់ទៅ ៤៣ ឆ្នាំទៅហើយ ។ 






គួរបញ្ជាក់ឲ្យដឹងថា នៅពេលដែលតារាស្រី Li Bingbing បានចែករំលែករូបថតដែល មានមុខទទេ (មិនផាត់មុខ) ប៉ុន្តែនៅតែមានគ្រប់អ្នកគាំទ្រ និយាយស្អាតហើយមានទឹកមុខស្រស់ស្រាយ និងគួរឲ្យស្រលាញ់យ៉ាងពិតប្រាកដមែន ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា តារាស្រី Li Bingbing ចូលចិត្តភាពសប្បាយរីករាយ នឹងការអភិវឌ្ឈន៍ខ្លួនឲ្យកាន់តែភាពប្រសើរឡើងជាពិសេសនោះគឺសម្រស់របស់នាង ៕






 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ lollipop