CamNews

តារា 

ជាការពិតដែរទេថា គឹម លីហ្សា ធ្វើវីឡាដ៏ស្កឹមស្កៃ នៅលើទឹកដីអូស្រ្តាលី?

ព័ត៌មានកំសាន្ត ៖ អតីតតារាសម្តែងសាច់ ស ខ្ចី អ្នកនាង គឹម លីហ្សា លឺគេល្បីថា អ្នកនាងនិងសាងសង់ផ្ទះវីឡាដ៏ស្កឹមស្កៃ នៅលើទឹកដីអូស្រ្តាលី តើវាគឺជាការពិតដែរ ឬ យ៉ាងណា? 

ក្រោយពីកូនប្រុសរបស់នាងបានចាប់កំណើត កាលពីប៉ុន្មានខែមុន ជីវិតគ្រួសាររបស់អ្នកនាង គឹម លីហ្សា កាន់តែមានសុភមង្គលខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ។

ដោយយោងតាមរូបថតដែលតារាស្រីរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមបានឲ្យដឹងថា ផ្ទះវីឡាដ៏ស្កឹមស្កៃ នៅលើទឹកដីអូស្រ្តាលី ពិតជាស្រស់ស្អាតខ្លាំងណាស់ ប្រហែលជាចំណាយលុយអស់មិនតិចទេមើលទៅ ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងមិនទាន់ដឹងទេថា ផ្ទះដ៏ស្រស់ស្អាតនេះគឺជាផ្ទះរបស់អ្នកនាង ឬ យ៉ាងណា ។ រីឯក្រុមអ្នកគាំទ្រវិញទាយថា នេះគឺជាផ្ទះរបស់នាងបើយោងតាមរូបថតទាំងអស់នេះ ។ បើចង់ដឹងកាន់តែច្បាស់មានតែរង់ចាំឲ្យសាមុីខ្លួន អ្នកនាង គឹម លីហ្សា បកស្រាយដោយផ្ទាល់ ។ ចុះទស្សនិកជនវិញគិតយ៉ាងណាដែរ ថាតើផ្ទះរបស់អ្នកនាង គឹម លីហ្សា ពិតប្រាកដ ឬ អត់ ៕





ដោយ ៖ គន្ធា


ប្រភព ៖ FB