ព័ត៌មានកំសាន្ត ៖ អស់លោកប្រហែលជាមិនដឹងទេថា តារាប្រុសស្រីមួយចំនួនដែលអ្នកធ្លាប់បានស្គាល់ ការពិតពួកគាត់អាចជាមនុស្សដែលរីករាយតែសំបកក្រៅដោយសារតែ ពួកគាត់គ្មានគ្រួសារពេញលេញដូចអ្នកដទៃ ។
ចំនែកឯក្នុងនាមជាម្តាយវិញក៍មានការលំបាកខ្លាំងណាស់ដែរ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនតែម្នាក់ឯង ដោយគ្មានស្វាមីចាំជួយផ្តត់ផ្គង់ ។ បើនិយាយឲ្យចំទៅគឺ គ្រួសារដែលមិនសូវមានភាពកក់ក្តៅ ។
ពេលនេះ Camnews ចង់លើកយកតារាប្រុសស្រីចំនួន ៦ ដួងដែលមានម្តាយ ប៉ុន្តែបែរជាគ្មានឪពុកទៅវិញ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា ម្តាយរបស់តារាប្រុសស្រីទាំងអស់នេះ ត្រូវចិញ្ចឹមបីបាច់កូនតែម្នាក់ឯងព្រោះ អ្នកខ្លះត្រូវបានលែងលះជាមួយស្វាមី រីឯអ្នកខ្លះទៀតត្រូវស្វាមីលាចាកលោក បាត់ទៅហើយ ។ តែទោះជាយ៉ាងណាក៍ដោយ ក៏ចិត្តជាម្តាយនៅតែតស៊ូចិញ្ចឹមកូន និងបណ្តុះបណ្តាលកូនឲ្យក្លាយជាមនុស្សម្នាក់ដែលសង្គមគេស្រលាញ់ និងទទួលស្គាល់ ។
តោះកុំឲ្យខាតពេលយូរទៅទស្សនា ម្តាយដែលមានចិត្តមហិមានៅខាងក្រោមទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook