តើមានអ្វីកើតឡើងនៅទីនេះ? Justin ត្រូវបានគេប្រទះឃើញនៅទីក្រុងប៉ារីសថ្ងៃទី30 ខែកញ្ញា ជាមួយនឹង Kendall Jenner នៅភោជនីយដ្ឋាន Ferdi ហើយយើងភ្ញាក់ផ្អើលជាខ្លាំងពីព្រោះ Selena គ្មានវត្តមាន នៅទីនោះទេហើយ នាងគឺជារនាំងដែល Selena មិនអាចជៀសផុត។
Justin បានជិះ រថយន្ត Rolls Royce ទៅទទួល នាង Kendall ពីសណ្ឋាគារ the George V ហើយបាន នាំនាងទៅញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋាន Ferdiយ៉ាងផ្អែមល្ហែមតែពីរនាក់។ ហេតុការណ៍ នោះធ្វើឲចោទជាសំនួរថា តើហេតុអ្វីបានជាមិត្ត ស្រីរបស់Justin គឺ Selena Gomez មិននៅទីនោះ? ទើបតែកាលពីព្រឹកមិញនេះ Justinត្រូវបានប្រទះឃើញ កំពុងញ៉ាំ អាហារពេលព្រឹក ជាមួយ Selena ចុះរឿងនេះ វាយ៉ាងមិញទៅវិញដែរ? Justin Bieber និង Kendall Jenner ទៅញ៉ាំអាហារ ពេលល្ងាច ជាមួយគ្នាពីក្រោយខ្នង Selena? រីឯ Selena មានអារម្មណ៍យ៉ាងណា នៅពេលដែលJustin ធ្វើបែបនេះ?
ប្រែសំរួលដោយ៖ វិចិត្រ
ប្រភព៖ hollywoodlife