CamNews

ព័ត៌មានជាតិ 

បេសកកម្មក្រុមចោរចូលទៅក្នុងធនាគារ អេស៊ីលីដា បានបញ្ចប់ ៥នាក់ជាបុគ្គលិកធនាគារ ហើយក៏ជាអ្នករៀបគម្រោងប្លន់

កំពង់ចាម៖ ក្រោយពីការឡោមព័ទ្ធ និងមានការបញ្ជូន កម្លាំងសមត្ថកិច្ច ពិសេសពីក្រសួងមហាផ្ទៃ
ឲ្យទៅជួយ អន្តរាគមន៍ និងបានប្រើយុទ្ធវិធី គ្រប់បែបយ៉ាង រួចមក នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ
២០១៣ វេលាម៉ោង ១០ជាង សមត្ថកិច្ច បានឃាត់ខ្លួន ជនដែលជាប់ ពាក់ព័ន្ធ ចំនួន៦នាក់ ក្នុង
នោះមនុស្ស ៥នាក់ គឺជាបុគ្គលិកធនាគារ អេស៊ីលីដា  ហើយពួកគេជាអ្នករៀបចំផែនការ ប្លន់យក
លុយពីធនាគារតែម្តង។

ក្រោយការឃាត់ខ្លួនជនសង្ស័យ ៦នាក់ ដែលអះអាងថា ក្រុមចោរ និងចំណាប់ខ្មាំង នោះ លោក
ជឹម សេងហុង ស្នងការរង នគរបាល ទទួលបន្ទុក កណ្តាលយុត្តិធម៌ បានថ្លែងឲ្យដឹងថា ជនសង្ស័យ
៥នាក់នេះ គឺជាបុគ្គលិក ធនាគារអេស៊ីលីដា ហើយតាមចម្លើយសារភាព របស់ជនសង្ស័យម្នាក់
ឈ្មោះ ផាត បានឲ្យដឹងថា មូលហេតុ ដែលរូបគេរៀបចំផែនការធ្វើបែបនេះ ដោយសារ តែជំពាក់
លុយគេច្រើនពេក។

យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បានបញ្ជាក់ ពីមូលហេតុ នៃដំណើររឿង ឲ្យលំអិតនោះទេ ពី
ព្រោះជនសង្ស័យទាំងនេះ ស្ថិតនៅក្នុងការសួរនាំនៅឡើយ ។

ដើមអម្ពិល នឹងបន្តការផ្សាយ រឿនេះបន្តទៀត នៅពេលទទួលបាន ព័ត៌មានលំអិត ពីសមត្ថកិច្ច៕

ជនសង្ស័យឈ្មោះ ផាត ដែលជាម្ខាស់កាំភ្លើង និងជាមេខ្លោង រៀបចំផែនការប្លន់

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ