ជា លាងឈែ កំពុងតែមានប្រជាប្រិយភាពខ្លាំង ព្រោះលោកទើបតែបញ្ចប់ការថតមិនបានប៉ុន្មានផងក៏ស្រាប់តែទទួលបានតំណែងជាតួឯកជាបន្តបន្ទាប់។ ជាពិសេស លោកក៏ត្រូវ បានម្ចាស់ស្ពតផលិតផលធំៗ អញ្ជើញលោកឱ្យធ្វើជាអ្នកតំណាង ក្នុងការផ្សព្វផ្សាយថែមទៀតផង។ ចំណែកឯរឿងភាគ និងរឿងដុំវិញ គឺលោកសុទ្ធតែទទូលបានតំណែងជាតួឯក។
ដោយឡែកនាថ្មីៗនេះ ជា លាងឈែ បានក្ដាប់តំណែងតួឯករឿងថ្មី ក្នុងភាពយន្តសម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្រោមចំណងជើងថា "បុប្ផាស្រុកស្រែ" ជាមូយនឹងតួឯកស្រីមានឈ្មោះថា ជា ស្រីរ័ត្ន ។
ខ្សែភាពយន្តផលិតដោយទូរទស្សន៍លេខ ៥ នេះ ទើបបើកកម្មវិធីក្រុងពាលីត្រៀមនឹងចេញថតក្នុងពេលឆាប់ៗនេះ ។ ភាពយន្តខាងលើនេះ គឺជាភាពយន្តទី២០ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។
ជា លាងឈែ បាននិយាយថា លោក នឹងខិតខំសម្តែងឲ្យបានល្អមិនធ្វើឲ្យអ្នកគាំទ្រ និងហ្វេនៗរបស់លោកខកបំណងឡើយ ។ តោះ……រង់ចាំទស្សនា និងគាំទ្រស្នាដៃភាពយន្តខ្មែរទាំងអស់គ្នា!!!