(ហុងកុង)៖ តារាចម្រៀងហុងកុង Aaron Kwok ត្រូវបានមហាជនសង្ស័យថា គេបានបែកពីមិត្តស្រី គឺនាង Moka Fang ទៅហើយ ប៉ុន្តែតារាប្រុសរូបនេះ មិនបានចេញមុខបកស្រាយឡើយ។
Aaron Kwok តារាប្រុសវ័យ៥១ឆ្នាំ បានទទួលពានរង្វាន់ ជាតារាប្រុសសម្តែងល្អបំផុត ក្នុងឆ្នាំ ២០១៥ ដែលទើបប្រកាសលទ្ធផល កាលពីពេលថ្មីៗនេះ ហើយលោកត្រូវបានអ្នកកាសែតចោទសួរថា តើលោកនឹងរៀបការ ជាមួយនាង Fang មែនទេ? តារាម្នាក់នេះបែរជាឆ្លើយថា នេះជាការកំណត់របស់ឋានសួគ៌ ដោយទុកឲ្យព្រះជាអ្នកសម្រេចចុះទៅវិញ។
ចម្លើយរបស់ Aaron Kwok នៅតែជាមន្ទិលសង្ស័យ របស់ទស្សនិកជន ព្រោះគេគិតថា អ្នកទាំងពីរប្រហែលជាបែកបាក់គ្នាទៅហើយ អ្វីដែលអាចប៉ះពាល់ដល់ ចំណងស្នេហ៍ពួកគេ អាចមកពីនាង Fang ជាមនុស្សសម្ភារនិយមពេក។ ដំណឹងចចាមអារ៉ាមនេះ កើតឡើងតាំងពីកំឡុងខែមីនា ឆ្នាំ២០១៦ នេះ បន្ទាប់ពី Fang ចង់ឲ្យ Kwok ទិញខុនដូដ៏ថ្លៃមួយ នៅសៀងហៃ រីឯអ្នកគ្រប់គ្រងតារាប្រុសម្នាក់នេះ បដិសេធមិនឆ្លើយរឿងអ្នកទាំងពីរឡើយ៕
ប្រភព ៖ ខ្មែរថកឃីង